អវកាសយានិកបួនរូបចេញពីស្ថានីយអវកាសអន្តរជាតិមកផែនដីវិញដោយជោគជ័យ

វ៉ាស៊ីនតោន៖ យានអវកាស SpaceX ដែលដឹកអវកាសយានិកបួនរូប ក្នុងនោះមានជនជាតិអារ៉ាប៊ីសាអូឌីតពីររូបដំបូង បានវិលត្រឡប់មកដល់ផែនដីវិញហើយ កាលពីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ពោលគឺ៩ថ្ងៃបន្ទាប់ពីដំណើរកិច្ចទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។

យានអវកាស SpaceX ដែលដឹកអវកាសយានិកបួនរូប ក្នុងនោះមានជនជាតិអារ៉ាប៊ីសាអូឌីតពីររូប បានចូលចតដោយជោគជ័យនៅឯស្ថានីយអវកាសអន្តរជាតិ (ISS) ដែលជាផ្នែកមួយនៃបេសកកម្មលក្ខណៈឯកជន រៀបចំដោយក្រុមហ៊ុនអវកាស Axiom Space។

អ្នកស្រាវជ្រាវជំងឺមហារីកសុដន់ លោកស្រី រេយ៉ាណា បាណាវី និងលោក អាលី អាល់កានី ដែលជាអ្នកបើកយន្តហោះចម្បាំង បានក្លាយជាមនុស្សដំបូងគេមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានធ្វើដំណើរទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS)។

បេសកកម្ម Axiom Mission 2 ឬ Ax-2 ត្រូវបានបញ្ជូនចេញពីផ្ទៃផែនដី តាមរយៈយាន Dragon និងរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX។ Ax-2 គឺជាបេសកកម្មអវកាសទី២ ដែលរៀបចំដោយក្រុមហ៊ុន Axiom Space ក្រោមការសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner