មន្រ្តីជាន់ខ្ពស់ គជប ៖ សហគមសេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិចដែលមានសមាជិក ១៥ប្រទេស នឹងចូលរួមសង្កេតការណ៍ការបោះឆ្នោត នៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្ដម ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា៖សហគមសេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិចដែលមានសមាជិក ១៥ប្រទេស រួមទាំង “បណ្តាញលើកកម្ពស់សមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង “នឹងចូលរួមសង្កេតការណ៍ការ បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅកម្ពុជា ដែលរៀបចំដោយ គ.ជ.ប ។
ឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត គ.ជ.ប និងជាប្រធានក្រុមប្រតិ កម្មព័ត៌មាន គ.ជ.ប បានថ្លែងបែបនេះ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានវិលត្រឡប់មកពីចូលរួមសិក្ខាសាលាអន្តរជាតិស្ដីពី “បែបបទនៃការ បោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតលើកទី១០ របស់ បណ្តាញលើកកម្ពស់សមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានវិលត្រឡប់ដល់មាតុប្រទវិញ ។
ឯកឧត្ដម ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ៖ គ.ជ.ប កម្ពុជា ត្រូវបាន “បណ្តាញលើកកម្ពស់សមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង ” បោះឆ្នោតគាំទ្រ ជាសមាជិកពេញសិទ្ធិ ជាឯកច្ឆ័ន្ទដោយកុងសង់ស៊ីស នៃសមាជិកចូលរួមទាំងអស់ ដែលរួមមាន ប្រទេសជាសមាជិកចំនួន ២២ និងដៃគូរ “បណ្តាញលើកកម្ពស់សមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង ” ចំនួនបី គឺ អង្គការអន្តរជាតិ នៃប្រទេសនិយាយភាសាបារាំង ៕
ដោយ-រ៉ាវុធ