ព្រីនស៍វ័ន ត្រូពិកា បង្ហាញវត្តមានក្នុងតំបន់ដ៏មាន សក្តានុពលជិត១០ហិកតា នៅខណ្ឌសែនសុខ
ភ្នំពេញ ៖ ព្រីនស៍ វ័ន ត្រូពិកា បានបង្ហាញវត្តមាន ក្នុងតំបន់ ដ៏មាន សក្តានុពលជិត១០ហិកតា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែល នេះជាការចូលរួមចំណែកការលើកកម្ពស់ផ្នែកអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានសន្ទុះឡើង ជាមួយនឹងការរីកចម្រើនរបស់ កម្ពុជា ផងដែរ។
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត កាលថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣ បានប្រកាសបើកសម្ពោធការិយាល័យលក់នៃគម្រោង ព្រីនស៍ វ័ន ត្រូពិកា ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ព្រមទាំងផ្តល់ជូននូវតម្លៃយ៉ាងសមរម្យជាមួយនឹង សំណង់គេហដ្ឋានប្រកបដោយគុណភាពខ្ពស់ ។

លោក Vic Guo នាយកទីផ្សាររបស់គម្រោង ព្រីនស៍ វ័ន ត្រូពិកា បានប្រាប់បណ្តាញអ្នកសារព័ត៌មានជាតិថា ក្នុងនាមជាក្រុមហ៊ុន អភិវឌ្ឍ៍ គម្រោងអចលនទ្រព្យ ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងទី ក្រុងភ្នំពេញអស់រយៈពេល ៨ឆ្នាំ យើងតែងតែបំពេញនូវទំនួលខុស ត្រូវសង្គមដោយមិនត្រឹមតែនាំមកនូវលំនៅឋានដែលមានគុណភាពខ្ពស់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងគិតគូរផង ដែរនូវប្រយោជន៍របស់អ្នកទិញផ្ទះគ្រប់រូប ។

លោក Vic បានឱ្យដឹងថា គម្រោង ព្រីនស៍ វ័ន ត្រូពិកា ត្រូវបាន ប្រកាន់ខ្ជាប់នូវគោលគំនិត កសាងជីវិតឱ្យកាន់តែប្រសើរ និងត្រូវ បានសាងសង់ឡើងដោយអ្នកជំនាញល្បីៗលំដាប់អន្តរជាតិ ដែលធ្វើឲ្យគម្រោងមួយនេះមានគុណភាពល្អ និងប្រកបដោយ ភាពបៃតង សុវត្ថិភាព និងផាសុកភាព។ លោកបានអះអាងថា ក្រុមហ៊ុនបានដាក់ចេញគោលនូវការណ៍លក់ជូនអតិថិជនថា “នឹងដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល” ៕


អត្ថបទ៖ រូបភាព ដោយ / គ្រី សម្បត្តិ