អបអរសាទរ៖ កីឡាក វ៉ាន វ៉ុន និងហៀ ហុក ដណ្តើមបានមេដាយប្រាក់ជូនកម្ពុជាលើញ្ញាសាប្រណាំងរទះ១០០ម៉ែ្រ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែ មិថុនានេះ សម្រាប់កីឡាអត្តពលកម្ម វិញ្ញាសាប្រណាំងរទះ ចម្ងាយ១០០ម៉ែត្រ កីឡាករកម្ពុជា ២រូបដណ្តើមបានមេដាយប្រាក់ គឺកីឡាករ វ៉ាន វ៉ុន ប្រណាំងចម្ងាយ១០០ម៉ែត្រ T54 និងកីឡាករ ហៀ ហុក ប្រណាំងចម្ងាយ១០០ម៉ែត្រ T53។
ថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ការប្រកួតនៅទៅលានប្រណាំង កីឡាករ វ៉ាន វ៉ុន ដែលដណ្តើមបានមេដាយប្រាក់លើវិញ្ញសាប្រណាំងរទះចម្ងាយ១០០ម៉ែត្រ បានបញ្ជាក់ថា រូបគាត់ពិតជាមានមោទកភាពខ្លាំងណាស់ ដែលដណ្តើបានមេដាយប្រាក់ជូនកម្ពុជាលើវិញ្ញសាមួយនេះ ខណវិញ្ញាសាប្រណាំងរទះT54ប្រជុំសុទ្ធតែកីឡាករជើងខ្លាំងលំដាប់ពិភពលោក។
កីឡាកររទះរូបនេះ បានបញ្ជាក់ថា ជ័យជំនះនេះ លោក មិននឹកស្មានថា ទទួលបានមេដាយប្រាក់ឡើយ ព្រោះលោក កំពុងមានបញ្ហាជាប់ស្មា ហើយក្តីសង្ឈឹមឈ្នះមេដាយគឺមានតិចតួចបំផុត ប៉ុន្តែអ្វីដែលជំរុញឲ្យមានកម្លាំងចិត្តប្រកួតរហូតទទួលបានមេដាយប្រាក់នេះ ដោយសាតែមានការគាំទ្រពីឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋដែលលោក បានស្រែកលើកទឹកចិត្ត សំលេងនិងសកម្មភាពទាំងនេះ ធ្វើឲ្យខ្លួនមានទឹកចិត្តកាន់តែខ្លាំង។ ជាមួយគ្នានេះ វ៉ាន វ៉ុន បានអរគុណចំពោះទឹកថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលបានចូលរួមលើកទឹក ហើយ រូបគាត់ប្តេជ្ញាចិត្តនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដណ្តើមយ៉ាងហោចមេដាយប្រាក់ជូនកម្ពុជា សម្រាប់វិញ្ញសាដែលនៅសល់ចំនួន២ទៀត គឺប្រណាំង២០០ម៉ែត្រ និង៤០០ម៉ែត្រ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង១០ព្រឹក សម្រាប់វិញ្ញសាអត្តពលកម្មគឺដណ្តើបានមេដាយ៣គ្រឿងហើយជូនកម្ពុជា ដែលមេដាយមាសដំបូងដណ្តើមបានដោយកីឡាការិនី វ៉ិត ចន្ថា វិញ្ញសាលោតចម្ងាយ និងមេដាយ២គ្រឿងទៀត ដណ្តើមបានដោយវិញ្ញសាប្រណាំងរទះ១០០ម៉ែត្រ៕
រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ