នេប៉ាល់នឹងរឹតបន្តឹងច្បាប់ឡើងភ្នំ Everest ដើម្បីកាត់បន្ថយការស្លាប់

កដ្ឋមណ្ឌូ៖ អ្នកឡើងភ្នំ ១២នាក់បានស្លាប់ និង ៥នាក់កំពុងបាត់ខ្លួន ហើយគេព្រួយបារម្ភថា ពួកគេអាចនឹងស្លាប់នៅលើភ្នំ Everest ដែលមានកម្ពស់ ៨,៨៤៩ម៉ែត្រ ក្នុងរដូវឡើងភ្នំដ៏សំខាន់ក្នុងឆ្នាំនេះ ដែលទើបតែបានបញ្ចប់។

ប្រទេសនេប៉ាល់ដែលគ្រប់គ្រងការឡើងភ្នំ Everest, ភ្នំ Himalayan និងភ្នំផ្សេងទៀត ដោយទទូចថា មនុស្សគ្រប់រូបទទួលបាននូវលិខិតអនុញ្ញាត មុនពេលឡើងភ្នំ ប៉ុន្តែលោក Guy Cotter អាយុ ៦៩ឆ្នាំ ជាមគ្គុទ្ទេសក៍ពីប្រទេសនូវែលសេឡង់ ដែលបានឡើងភ្នំ Everest ៥ដង បាននិយាយថា ប្រតិបត្តិករដែលណែនាំអតិថិជនឡើងភ្នំ គួរតែបំពេញតាមស្តង់ដារអប្បបរមានៃឧបករណ៍ និងបុគ្គលិក។

លោកថា មានប្រតិបត្តិករជាច្រើនដែលនាំអតិថិជនទៅលើកំពូលភ្នំ Everest ប៉ុន្តែមិនយល់ពីរបៀបដើម្បីជៀសវាងឧប្បត្តិហេតុកើតឡើង ហើយនៅពេលដែលមានរឿងខុសប្រក្រតី ពួកគេមិនមានដំណើរការដើម្បីដោះស្រាយបញ្ហាទេ។ លោក Cotter បន្ថែមថា អតិថិជនគួរតែមានស្តង់ដារ នៃការឡើងភ្នំ មុនពេលមកដល់ភ្នំ Everest។

ជាការឆ្លើយតប លោក Bigyan Koirala មន្ត្រីនៃនាយកដ្ឋានទេសចរណ៍ដែលគ្រប់គ្រងការឡើងភ្នំ បាននិយាយថា រដ្ឋាភិបាលនេប៉ាល់កំពុងពិចារណាលើបទប្បញ្ញត្តិបន្ថែមទៀត ពាក់ព័ន្ធនឹងការឡើងភ្នំ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ប្រទេសនេប៉ាល់បានចេញកំណត់ត្រានៃការអនុញ្ញាតចំនួន៤៧៨លើក សម្រាប់ការឡើងភ្នំ Everest ក្នុងឆ្នាំនេះ ហើយមនុស្សរាប់រយនាក់បានទៅដល់កំពូលភ្នំ៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner