អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំងអស់ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី បានជំរុញដល់បងប្អូនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកថ្មីទាំងអស់ ត្រៀមអត្តសញ្ញណប័ណ្ណ បណ្ណ័ពត៌មាន រឺឯកសារផ្សេងៗ សំរាប់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ដែលការពារបានសុខសន្តិភាព ស្ថេរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរីកចម្រើនឆ្ពោះទៅមុខបន្តទៀត ។
នេះជាការបញ្ជាក់របស់ឯកឧត្តម យិន ច័ន្ទធួន អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជានៅភូមិចំពុះក្អែក នៅទីតាំងគណបក្សប្រជាជនកម្ពុជាសង្កាត់ ដោយមានការចូលរួមពីលោកស្រី វ៉ា សុរិន អនុប្រធានប្រចាំការគណបក្សសង្កាត់ព្រែកថ្មី និងបងប្អូនសមាជិក សមាជិកាចំនួន ៥៨៥នាក់។
ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយសង្កាត់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេ រួមទាំងឯកឧត្តម ហ៊ុយ ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ជាមួយបងប្អូន សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ