កម្ពុជាបញ្ជូនរថពាសដែក១០គ្រឿងទៅកាន់ប្រទេសម៉ាលី (Video Inside)

កម្ពុជាបានបញ្ជូនរថយន្ត, រថពាសដែក១០គ្រឿង… រថយន្ត៤គ្រឿង និងសម្ភារៈចំនួន ៥កុង ទឺន័រ សម្រាប់បំពេញបន្ថែមក្នុងបេសកកម្មរបស់អង្គការហសប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។

ការបញ្ជូនសម្ភារៈយោធានេះ បានធ្វើឡើងក្នុងពិធីមួយនៅថ្ងៃទី៦ មិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក អ៊ុច បូររិទ្ធ ដែលជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក អ៊ុច បូររិទ្ធ បានថ្លែងថាសម្ភារៈដែលត្រូវបញ្ជួនទាំងនោះ នឹងត្រូវដាក់ក្នុងទូរកុងទឺន័រ ដឹកជញ្ជូនទៅកាន់កំពង់ផែរអន្តរជាតិក្រុងព្រះសីហនុ ហើយបញ្ជូនបន្តតាមនាវា ទៅកាន់សាធារណរដ្ឋម៉ាលី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ សម្ភារៈទាំងនោះ នឹងទៅដល់គោលដៅ នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣។

ads banner