សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍បងប្អូនទាំងអស់ ខណៈក្រុមអ្នកនយោបាយប្រឆាំង កំពុងហូរមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍បងប្អូនទាំងអស់ ខណៈឥឡូវនេះ ចលនារបស់អ្នកនយោបាយប្រឆាំងកំពុងតែហូរចូលមកក្នុងគណបក្សប្រជាជនកម្ពុជា កាន់តែច្រើន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សម្ដេចតេជោ បានបន្តថា បងប្អូនដែលបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺយើងស្វាគមន៍ទាំងអស់ លើកលែងតែបុគ្គលម្នាក់គត់ គឺអាជនក្បត់ជាតិបីជំនាន់ (សម រង្ស៊ី )។
សម្ដេចបញ្ជាក់ថា សកម្មជនរបស់គណបក្សប្រឆាំងបីរូប ដែលមានត្រកូលប្រាក់ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងស្ទឹងត្រែង ដែលបានសុំមកចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា សុទ្ធតែជាជើងខ្លាំងរបស់គណបក្សប្រឆាំង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



