សហព័ន្ធកីឡាវាយសី ពិតជាមានមោទកភាពណាស់ទោះបីបានត្រឹមមេដាយសំរិទ្ធក៏ដោយ នេះជាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា

ភ្នំពេញ៖ អត្តពលិកកីឡាវាយសីកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ មានលទ្ធភាពឈ្នះត្រឹមមេដាយសំរិទ្ធជូនជាតិប៉ុណ្ណោះ ដែលដណ្តើមលើពីរវិញ្ញសា គឺ ប្រកួតឯកក្តជននារីពិការជើងមួយចំហៀង និង វិញ្ញសាវាយគូរបុរសមានកម្ពស់ទៀប។

សមិទ្ធផលមេដាយសំរិទ្ធសម្រាប់កីឡាវាយសីជនមានពិការភាពនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះក៏ជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាវាយសីកម្ពុជា ព្រោះនេះជាការរៀបចំលើកដំបូងនៅកម្ពុជាប្រទេសកម្ពុជា។

ជំវិញការទទួលបានមេដាយសំរិទ្ធពីរគ្រឿងសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល ប្រធាន សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងលើកឡើងថា សហព័ន្ធកីឡាវាយសីកម្ពុជាពិតជាមានមោទកភាពខ្លាំងណាស់ដែលទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលយើងបានរងចាំអស់រយៈ៦៤ឆ្នាំហើយ ។

ទោះបីការទទួលធ្វើជាម្ចាស់ផ្ទះនេះ អត្តពលិកកីឡាវាយសីកម្ពុជាយើងឈ្នះបានត្រឹមមេដាយសំរិទ្ធមិនបានមេដាយមាសដូចការរំពឹងទុករបស់សហព័ន្ធក៏ពិតមែន ប៉ុន្តែសមិទ្ធផលនេះ គឺជាជោគជ័យមួយជាប្រវត្តិសាស្រ្តដែលកីឡាករខិតខំធ្វើបាន ខណៈការត្រៀមទុកសម្រាប់អត្តពលិកជនមានពិការភាពក្នុងប្រភេទកីឡាវាយសីនេះមានរយៈពេលខ្លី។ ឯកឧត្តម ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថាទៀតថា សមិទ្ធដែលយើងអាចរៀបចំនិងទទួលបាននាពេលនេះ គឺមកពីកក្តាសុខសន្តិភាព ទទួលបានពីថ្នាក់ដឹកនាំ ពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចពិតជាខិតខំណាស់ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនេះ។

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាដែលយើងទទួលធ្វើជាម្ចាស់ផ្ទះនេះ វាជាបទពិសោធន៍មួយសម្រាប់សហព័ន្ធលើប្រភេទកីឡាវាយសីជនមានពិការភាព ហើយក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះទៅយើងនឹងពង្រឹងការហ្វឹកហាត់ និងបញ្ជូនពួកគាត់ទៅហ្វឹកហាត់នៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់ត្រៀមដណ្តើមមេដាយនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៥។

សូមជម្រាប់ថា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាវាយសីកម្ពុជាបានដាក់សមាសភាពកីឡាជនមានពិការភាពចូលរួមចំនួន១៣នាក់ ប្រុស៤នាក់និងនារី៩នាក់ ជាលទ្ធផលកម្ពុជាឈ្នះបានមេដាយសំរិទ្ធពីរគ្រឿងលើវិញ្ញសាប្រកួតឯកក្តជននារីពិការជើងមួយចំហៀង និង វិញ្ញសាវាយគូរបុរសមានកម្ពស់ទៀប៕ រូបភាព ជីម ភារ៉ា អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner