អឺរ៉ុបឈានដល់កិច្ចព្រមព្រៀងដែលជាប់គាំងយូរ លើការទទួលជនភៀសខ្លួន

លុចសំបួរ ៖ សហភាពអឺរ៉ុបឈានដល់កិច្ចព្រមព្រៀង ដែលជាប់គាំងយូរលើការទទួលជនភៀសខ្លួន។

បណ្តាប្រទេសសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានឈានដល់កិច្ចព្រមព្រៀងលើការកែសម្រួលច្បាប់របស់សហភាពអឺរ៉ុប ដែលជាប់គាំងយូរដើម្បីចែករំលែកការទទួលអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនចំណាកស្រុកឱ្យកាន់តែមានសមធម៌។

ប្រទេសស៊ុយអែត ដែលកាន់តំណែងជាប្រធានប្តូរវេននៃប្លុកនេះ បានប្រកាសពីភាពទាល់ច្រក បន្ទាប់ពីថ្ងៃនៃការចរចារដ៏ស្វិតស្វាញ រវាងបណ្តារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់សហភាពអឺរ៉ុប ក្នុងប្រទេសលុចសំបួ។

កិច្ចព្រមព្រៀង ដែលត្រូវការការយល់ព្រមពីប្រទេសភាគច្រើន ដែលតំណាងឱ្យយ៉ាងហោចណាស់ ៦៤ ភាគរយនៃចំនួនប្រជាជននៃប្លុកអឺរ៉ុប បានកើតឡើង បន្ទាប់ពីជម្លោះជាច្រើនឆ្នាំ លើគោលនយោបាយសិទ្ធិជ្រកកោន។

ស្នងការកិច្ចការផ្ទៃក្នុងរបស់អឺរ៉ុប លោកស្រី អ៊ីលឺវ៉ា ចូហានសុន (Ylva Johansson) បានសាទរចំពោះ “ជំហានដ៏សំខាន់” សម្រាប់សហភាពអឺរ៉ុបស្តីពីការធ្វើចំណាកស្រុក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោកស្រី ណានស៊ី ហ្វេសឺ (Nancy Faeser) បាននិយាយថា “ទាំងនេះមិនមែនជាការសម្រេចចិត្តងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា នៅជុំវិញតុនោះទេ ប៉ុន្តែវាគឺជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ” ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner