ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ានៈ​​ ក្រសួងមហាផ្ទៃយកចិត្តទុកដាក់ដល់ការងារអប់រំ ការកែទម្រង់ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំង!

អត្ថបទដោយ៖
ដេង ម៉ាវិន

ខេត្តស្ទឹងត្រែង៖​ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលានគរបាលជាតិភូមិភាគ១ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថាៈក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឲ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល ។

ឯកឧត្តមសន្តិបណ្ឌិត មានប្រសាន៍ទៀតថាៈជាការពិតណាស់ ភាពជោគជ័យដែលទទួលបាននេះ ដោយសារតែរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រធំៗ ដែលការអភិវ
ឌ្ឍន៍ជាតិ កម្មវិធីនយោបាយដែលបានកំណែទម្រង់លើគ្រប់វិស័យ ពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីជម្រុញឲ្យមានអភិបាលកិច្ចល្អ មានដំណើរការសេដ្ឋកិច្ចជាតិ ការកាត់ប
ន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេស ការអភិវឌ្ឍន៍ធនធានម
នុស្សរបស់ជាតិទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ តាមរយៈការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រកបដោយគុណភាពក្នុងគោលដៅកសាងកម្លាំងថ្មី ប្រកបដោយសក្តានុពលនិងសមត្ថភាពវិជ្ជាជីវៈពិតប្រាកដសម្រាប់បន្តវេន ទាំងក្នុងក្របខណ្ឌការងារដឹកនាំគ្រប់គ្រង និងក្របខណ្ឌការងារបច្ចេកទេសគ្រប់កម្រិត និងគ្រប់វិស័យ ជាសត្យានុម័តប្រទេសជាតិ ស្ថាប័ន អង្គភាព ដែលអាចរីកចម្រើននិងរឹងមាំបានលុះត្រាតែមានធនធានមនុស្ស បទពិសោធន៍ ក្រមសីលធម៌ សមត្ថភាពជំនាញច្បាស់លាស់ បម្រើការងារពីមួយជំនាន់ទៅមួយជំនាន់ប្រកបដោយនិរន្តភាព និងចីរភាព ។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់អាទិភាពដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិទាំងមន្ត្រីនគរបាលដែលទើបនឹងជ្រើសរើសថ្មី និងមន្ត្រីនគរបាលកំពុងបំពេញការងារក្នុងមុខតំណែងនានា ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំវិជ្ជាជីវៈនគរបាលឲ្យបានល្អប្រសើរ ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ។ ដូចនេះ បើយើងចង់បានមន្រ្តីនគរបាលល្អប្រកបដោយសមត្ថភាព លុះត្រាតែមានសាលាល្អសម្រាប់បណ្តុះបណ្តាល ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍន៍បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ១ ។

ឯកឧត្តមក៏បានថ្លែងការកោតសរសើរដល់សិស្សនគរបាលជ័យលាភីទាំងអស់ក្នុងវគ្គបណ្តុះបណ្តាលនេះក្រោយពេលបញ្ចប់វគ្គ នឹងចេញទៅបំពេញភារកិច្ចការងារ សូមយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ ។

សូមបញ្ជាក់ថាៈសិស្សនគរបាលក្នុងវគ្គបណ្តុះបណ្តាលជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែង មានចំនួន១៨២នាក់ ស្រី៤៣នាក់ មកពីស្នង​ ការដ្ឋាននគរបាលខេត្តស្ទឹងត្រែង. ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ.ខេត្តព្រះវិហារ.មកពីបណ្ឌិត្យសភានគរបាលកម្ពុជា និងមកពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ផងដែរ ៕​

ដេន ម៉ាវិន

ads banner