សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរម្នាក់នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយ ចាប់ឃុំឃាំង ត្រូវបានជួយអន្តរាគមន៍
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពលរដ្ឋខ្មែរម្នាក់ នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយ ចាប់ឃុំឃាំង ត្រូវបានជួយអន្តរាគមន៍។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ១៦.២៧២នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រលីន វេន ជី សាន់បូ អេនធើប្រាយ ( LIN WEN CHIH SUN BOW ENTER PRISE) ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា យប់មិញ ត្រូវធ្វើបេសកកម្មពិសេសមួយ ទំនាក់ទំនងជាមួយឯកអគ្គរដ្ឋទូតខ្មែរ នៅប្រទេសបារាំង តាមទូរស័ព្ឌ ដើម្បីជួយអន្តរាគមន៍ជួយពលរដ្ឋខ្មែរម្នាក់នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយចាប់ឃុំឃាំង។
សម្តេចថា ការជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរម្នាក់នៅបារាំងនេះ បន្ទាប់ពីចាញ់បោកអតីតមេបក្សប្រឆាំង រហូតដល់មានបញ្ហាជាមួយអាជ្ញាធរបារាំង។
សម្តេចតេជោ បានចាត់ទុកថា នេះជាអំពើទុច្ចរិត និងបោកប្រាស់ ទាំងអាជ្ញាធរបារាំងទៀត ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


