ក្រុមការងារគណបក្សនិងសមាជិកសមាជិកាគណបក្សឃុំកំពង់ក្រែងប្រកាសប្តេជ្ញានាំយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧

កំពត៖ក្រុមការងារគណបក្សនិងសមាជិកសមាជិកាគណបក្សឃុំកំពង់ ក្រែង ប្រកាសប្តេជ្ញានាំយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្ស ប្រជាជន កម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខដើម្បី គណបក្ស ប្រជាជនកម្ពុជាបន្តដឹក នាំប្រទេស ថែរក្សាសុខសន្តិភាព និងអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនកាន់តែខ្លាំង ឡើងថែមទៀតលើគ្រប់វិស័យ។ ការប្រកាសប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយសាខាបក្សភូមិនិងក្រុមការងារឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពតនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារ គណបក្ស ចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ។

ក្នុងពិធីដ៏មានអត្ថន័យនេះដោយថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ក្នុងឃុំកំពង់ក្រែងដែលបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងលះបង់ខ្ពស់ចំពោះគណបក្ស ឯកឧត្តមអនុប្រធាន ក្រុមការងារបានជំរុញនិងលើកទឹកចិត្តសមាជិកបក្សនៃ ឃុំកំពង់ក្រែងបន្ត ធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជាការថ្លែង អំណរគុណ ជូនប្រជាពលរដ្ឋដែលបានផ្តល់សេចក្តី ទុកចិត្តតាមរយៈការ បោះឆ្នោតនាពេលកន្លងទៅ។ ឯកឧត្តមបានលើកឡើងថាដោយសារតែជំនឿទុកចិត្ត និងការជឿជាក់របស់ ប្រជាពលរដ្ឋ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដ៏ ត្រចះត្រចង់នៅគ្រប់ការបោះឆ្នោត ហើយជ័យជម្នះនេះក៏ដយសារតែអំពើ ល្អដែលមន្ត្រីគ្រប់លំដាប់ថ្នាក់បានខិតខំ បំពេញប្រកបដោយការលះបង់ខ្ពស់ និង ដើម្បីបុព្វហេតុផលប្រយោជន៍ជាតិនិងប្រជាជន។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងនូវសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជន កម្ពុជា ដោយចាប់ផ្តើមពីការតស៊ូរំដោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ធ្វើឱ្យជាតិកម្ពុជារស់ឡើងវិញចេញ ពីគំនរផេះផង់ ឈាមនិង ទឹកភ្នែកឱ្យរីកចម្រើនលើគ្រប់វិស័យ នាំយកនូវសុខសន្តិភាព ការបង្រួប បង្រួមជាតិ ឯកភាពជាតិ និងឯកភាព ទឹកដីក្រោមការអនុវត្តនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្ស។ សន្តិភាពដែលកម្ពុជា មានពេលនេះគឺរក បានមកដោយពិបាក ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាការពារសុខសន្តិភាពនេះឱ្យបានគង់វង្សចីរកាល សម្រាប់ មនុស្សរាប់ជំនាន់ទៀត និងដើម្បីជាឱកាសសម្រាប់ ជាតិនិង ប្រជាជនបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំង។

ឯកឧត្តមអនុប្រធានក្រុមការងារបានរំឭកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានលើកឡើងជា ច្រើន ដងរួចមក ហើយថា កុំដល់ពេលបាត់បង់សន្តិភាព បាននាំគ្នាស្រែករកសន្តិភាព, យើងត្រូវចូលរួមការពារសន្តិភាព សន្តិភាពសម្រាប់ទាំងអស់ គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ជូនសមាជិកសមាជិកាគណបក្ស ឃុំកំពង់ក្រែងថា ដើម្បីថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស យើងចាំបាច់ត្រូវ រួមគ្នាគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជា ជន កម្ពុជា ហើយការអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បោះជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ នៃសន្លឹកឆ្នោតសញ្ញា ទេវតាបាចផ្កា គឺជាការ ចូលរួមពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសគឺបោះឆ្នោតដើម្បីការពារសន្តិភាព និងការអភិវឌ្ឍរីក ចម្រើនរបស់ កម្ពុជា៕ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner