មន្ត្រី ៤នាក់ បានស្លាប់ក្នុងហេតុការ វាយប្រហារប៉ុស្តិ៍ ប៉ូលិសវៀតណាម
វៀតណាម៖ មន្ត្រីប៉ូលិសបួននាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសនៅក្នុងករណីបាញ់ប្រហារមួយដែលបានកើតឡើងនៅទីស្នាក់ការប៉ូលិសពីរកន្លែង ស្ថិតនៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម កាលពី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា មនុស្ស ១៦ នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្នុងស្រុកឈូឃូន (Cu Kuin) ខេត្តដាឡាក (Dak Lak)។
សេចក្តីរាយការណ៍ខាងលើបានបន្ថែមថា មនុស្សពីរនាក់ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយខ្មាន់កាំភ្លើងត្រូវបានដោះលែង ខណៈដែលចំណាប់ខ្មាំងម្នាក់ទៀតដែលត្រូវបានខ្មាន់កាំភ្លើងចាប់ឃុំឃាំង បានរំដោះខ្លួនបានដោយខ្លួនឯង។ គួរដឹងដែរថា ហេតុការណ៍បាញ់ប្រហារទៅ លើ ទីស្នាក់ការ ប៉ូលិសនៅទីតាំងទាំងពីរ ក្នុងនោះគឺនៅឃុំ អៀ ទៀវ (Ea Tieu) និង ឃុំ អៀ ខ្ទើ (Ea Ktur) បាន កើត ឡើង កាលពី ព្រឹក ថ្ងៃ អាទិត្យ ម្សិលមិញនេះ។
ក្រសួងសន្តិសុខសាធារណៈ បានឱ្យដឹងថា មន្ត្រីប៉ូលិសបួននាក់ដែលត្រូវបានបាញ់សម្លាប់ពេលកំពុងបំពេញតួនាទី ត្រូ វបានក្រសួងលើកតតម្កើងពួកគេថាជាវីរៈបុរសយ៉ាងពិតប្រាកដ។ យោងតាមការរាយការណ៍ បន្ថែមពីទីតាំងកើតហេតុបា នឱ្យដឹងថា មន្ត្រី ផ្សេងទៀតក្នុង តំបន់ និង ជន ស៊ីវិលមួយចំនួន ក៏ ត្រូវ បានរងគ្រោះពីការវាយ ប្រហារនេះផង ដែរ ប៉ុន្តែ មិន ទាន់មានការផ្តល់ តួលេខ អំពីអ្នក ស្លាប់ និងរងរបួស នៅឡើយទេ។
ប្រភពដដែលបានបន្ថែមថា ក្រុមមន្ត្រីស៊ើបអង្កេតកំពុងស្វែងរកជនសង្ស័យបន្ថែមទៀត ខណៈដែលប៉ូលិស មិន អាច ទា ក់ ទង សុំ ការ បំភ្លឺ បាននៅឡើយ។ គួរដឹងដែរថា តំបន់ខ្ពង់រាបកណ្តាលនៅប្រទេសវៀតណាមនេះ គឺជាកន្លែងរស់នៅរ បស់ជនជាតិភាគតិចជាច្រើន និងត្រូវបានចាត់ទុកថាជាតំបន់ដ៏រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម ដោ យសារតែពលរដ្ឋនៅតំបន់នេះមិនសប្បាយចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹ ងសិទ្ធិដីធ្លីជាដើម។
សូមរំឭកថា ក្រុមកុលសម្ព័ន្ធមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ថាជាក្រុមម៉ុងតាញ៉ា (Montagnards)។ ក្រុមកុលសម្ព័ន្ធនេះធ្លាប់ចូលរួមជាមួយវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្រ្គាមវៀតណាម។ អ្នកខ្លះបាននិងកំពុងអំពាវនាវទាមទារស្វ័យភាពតំបន់របស់ខ្លួនទៀតផង ខណៈអ្នកផ្សេងទៀតដែលកំពុងរស់នៅបរទេស ក៏កំពុងតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់នេះផងដែរ។
កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមមួយចំនួន បានលុបចោលការរាយការណ៍របស់ពួកគេពីឧប្បត្តិហេតុនេះ ប៉ុន្តែក៏បានបោះពុម្ពផ្សាយឡើងវិញបន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។ ជាការកត់សម្គាល់ ករណីហិង្សាបាញ់ប្រហារបែបនេះ គឺជារឿងដែលកម្រកើតមានបំផុតនៅក្នុងប្រទេសវៀតណាម ហើយវាក៏ខុសច្បាប់ផងដែរសម្រាប់ពលរដ្ឋណាម្នាក់ដែ លមានអាវុធប្រើប្រាស់ ហើយទីផ្សារងងឹតសម្រាប់ជួញដូរអាវុធខុសច្បាប់ក៏តូចចង្អៀតទៀត។
កាលពីខែមករា ឆ្នាំ២០២០ មនុស្សចំនួន ៤ នាក់ត្រូវបានបាញ់សម្លាប់នៅសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅជាយក្រុងហូជីមិញ។ ក្រៅពីនោះ ក៏មានការបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ២០១៦ ដោយមន្ត្រីជាន់ខ្ពស់ពីរនាក់នៅខេត្តយេនប៉ាយ (Yen Bai) ភាគខាងជើង ត្រូវបានសម្លាប់ដោយសហការីនៅការិយាល័យ មុនពេលដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ៕
ប្រែសម្រួល:ធា សុណា
ប្រភព ៖ Channel NewsAsia
Four officers killed in Vietnam police station attacks
https://www.channelnewsasia.com/asia/several-killed-wounded-vietnam-central-highlands-police-station-attacks-3554261