ឯកឧត្តម ជា វ៉ាន់ដេត ៖ សូមបងប្អូន កូនក្មួយ កម្មករ កម្មការរនី ទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា

ឯកឧត្តម ជា វ៉ាន់ដេត ៖ សូមបងប្អូន កូនក្មួយ កម្មករ កម្មការរិនី ទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា
តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត ជំរុញដល់បងប្អូន កូនក្មួយ កម្មករ កម្មការរិនី ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យទទួលបានជ័យជំនះ ដើម្បីបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ។

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយជួបសំណេះសំណាលជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី ចំនួន ៧០០នាក់ មកពីឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំដឹកនាំកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព មានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ឯកឧត្តម បន្ថែមថា សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសការអភិវឌ្ឍមូលដ្ឋាន និងការនាំចំណូលមកស្រុកបាទី ១៥០លានដុល្លារ/ក្នុង១ឆ្នាំ ព្រមទាំងព្រលានយន្តហោះថ្មី ដែលបង្កើន ចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋាន និងការបង្កបរិយាកាសអំណោយផលដល់ការទាក់ទាញវិនិយោគិន បង្កើតការងារជូនបងប្អូនជាកម្មករ-កម្មការិនី និងទទួលបានអត្ថប្រយោជន៍ពីការងារក្នុងពេលបច្ចុប្បន្ននិងអនាគត ។

ឯកឧត្តម លើកឡើងបន្ថែម កត្តាជោគជ័យទាំងអស់នេះ គឺលុះត្រាតែយើងទាំងអស់គ្នា រក្សាសន្តិភាព បើមានសង្រ្គាមនោះអ្វីៗត្រូវរលាយវិញទាំអស់ ចេញពីស្រួលទៅលំបាក ដែលរបបប៉ុលពតជាមេរៀន ដែលចាស់ៗជំនាន់មុនបានឆ្លងកាត់ស្រាប់។ ការរក្សាបាននូវសុខសន្តិភាព គឺយើងទទួលបានការអភិវឌ្ឍន៍នៅលើគ្រប់ផ្នែកគ្រប់វិស័យ ជាក់ស្តែង ឃុំពត់ស ក្នុងស្រុកបាទីខេត្តតាកែវ ផ្លូវថ្នល់បេតុង កោស៊ូមានច្រើន សាលារៀន មណ្ឌលសុខភាព ប្រលាយទឹក ដែលបាននិងកំពុងលេចរូបរាងឡើងជាបន្តបន្ទាប់ពីមួយអាណត្តិទៅមួយអាណត្តិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម បញ្ជាក់ថា សម្តេចតេជោបានធ្វើអី្វៗជូនបងប្អូនអស់ហើយ ដើម្បីគាំទ្រសម្តេច ធ្វើជានាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការរីកចម្រើនបន្តទៀត សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជកម្ពុជា និងបោះឆ្នោតគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន អានាពេលអនាគត៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner