អ្នករត់ ៣ ៩០០ នាក់ ចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញប្រកបដោយស្នាមញញឹម ដើម្បីអបអរបុណ្យ ចម្រើនព្រះជន្មសម្តេចម៉ែ
ភ្នំពេញ ៖ ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី១១ ដែលប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជរាំង មានអ្នករត់ជាតិនិងអន្តរជាតិចូលរួមចំនួន៣ ៩០០ នាក់ដើម្បីចូលរួមអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា នេះជាទិវារត់ប្រណាំងពាក់ កណ្តាល ម៉ារ៉ា តុងភ្នំពេញអន្តរជាតិ លើកទី១១ ដែលបានប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំ ដោយ ទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជា ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយ សហព័ន្ធខ្មែរអត្ត ពល កម្ម ស្ម័គ្រចិត្ត អាជ្ញាធររាជធានីភ្នំពេញ និងក្រោមការ អនុញ្ញាតពីក្រសួងព្រះបរមរាជវាំង។
ឯកឧត្ដមគូសបញ្ជាក់ថា៖ «គោលបំណងចម្បងទី១ គឺដើម្បីថ្វាយព្រះពរចម្រើនព្រះជន្ម៨៧ យាង ចូល ៨៨ ព្រះវស្សា សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិ ខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល។ លោកថា ឆ្នាំនេះមានការចូលរួមច្រើនកុះករ ដោយមានសុខសុវត្ថិភាពល្អ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែល បានជំរុញឱ្យព្រឹត្តិការណ៍រត់ ប្រណាំងអន្តរជាតិប្រចាំឆ្នាំ២០២៣នេះត្រូវបានផ្សព្វផ្សាយកាន់តែល្បីរន្ទឺទៅកាន់ពិភពលោក។
ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា នៅក្នុងប្រវត្តិរបស់ទីក្រុងធំៗ នៅលើពិភព លោក គឺគេតែងតែរៀបចំទិវារត់ ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងដូចគ្នានេះ ដើម្បីលើក កម្ពស់ កិត្តិយសទីក្រុងរបស់គេ ដូចជា ប៉ារីសម៉ារ៉ាតុង ញូវយ៉កម៉ារ៉ាតុង តូក្យូម៉ារ៉ាតុងជាដើម ខណៈ កម្ពុជាក៏មានភ្នំពេញម៉ារ៉ាតុងផងដែរ។ «សំខាន់បំផុតទិវាប្រណាំងភ្នំពេញនេះ គឺដើម្បី ចូល រួម អបអរថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែ សម្តេចយាយរបស់យើងទាំងអស់គ្នា ដែលសម្តេច ព្រះ មហា ក្សត្រីតែងតែយកព្រះរាជ ឫទ័យទុកដាក់ខ្ពស់ដល់កូនចៅជានិច្ច និងបានប្រោសព្រះ រាជ ទានព្រះរាជទ្រព្យដល់ព្រឹត្តិការណ៍រត់ប្រណាំងនេះឱ្យកាន់ តែល្អប្រសើរ និងកាន់តែមាន គុណ ភាព»។
ឯកឧត្ត បានគូសបញ្ជាក់ទៀតថា នៅក្នុងទិវារត់ប្រណាំងនេះ អ្នកចូលរួមទាំងអស់មានក្តីសប្បាយរីករាយ ស្នាមញ ញឹម គ្រប់ៗគ្នា ដោយរត់ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ព្រមទាំងកសាងនូវជំនឿចិត្ត ចំពោះគ្នា ទៅវិញទៅមកយ៉ាងល្អប្រសើរផងដែរ។ ការចូលរួមលេងកីឡា គឺដើម្បីកាត់ បន្ថយការចំណាយ ទៅសេវាសុខភាពសាធារណៈ ហើយបង្កើនបាននូវគុណភាពកម្លាំងកាយចិត្ត បង្កើនបាននូវ គុណ ភាពបំណិនជីវិតរបស់ប្រជាពលរដ្ឋ។ បើកាលណា មានប្រជាពលរដ្ឋចូលរួមប្រណាំង ចម្ងាយ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ កាន់តែច្រើន នោះមានន័យថា សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់មានភាពល្អប្រសើរ។
បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ក្រោយពីការ ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជាបាន បញ្ចប់ ហើយ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីការថែរក្សាសុខភាព ដើម្បីការកសាងអភិវឌ្ឍ ន៍ ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព ដែលខិតខំដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ក្នុងការ ថែរក្សាសុខសន្តិភាព និងឯកភាពជាតិឱ្យកាន់តែយូរអង្វែងផងដែរ៕
អត្ថបទ៖ ជាវ ចន្ធូ