តម្លៃប្រេងសាំងកើនឡើង (Video Inside)

តម្លៃប្រេងសាំង បានកើនថែមទៀតសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពី់ថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់២០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺកើនឡើងចំនួន១៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន… ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន៣ពាន់៩០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានកើនឡើង ចំនួន ៥០រៀលបើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។

ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះគឺមានតម្លៃចំនួន៤ពាន់ ៨៥០រៀល និងកន្លែងខ្លះមានតម្លៃចំនួន៤ពាន់៩០០រៀល ក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បី ជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner