គណៈរដ្ឋមន្រ្តីជប៉ុនអនុម័តលើផែនការចំណាយ ២៥ពាន់លានដុល្លារ ដើម្បីជំរុញអត្រាកំណើត

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានអនុម័តលើវិធានការ ដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើតរបស់ប្រទេសខ្លួន តាមរយៈការបង្កើនជំនួយហិរញ្ញវត្ថុសម្រាប់គ្រួសារមានកូនក្នុងបន្ទុក។

Read. រដ្ឋាភិបាលជប៉ុនមានផែនការចំណាយថវិកា ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣ឆ្នាំខាងមុខ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ។ ស្ថិតក្រោមវិធានការនេះ គ្រួសារនីមួយៗនឹងអាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៥,០០០យ៉េន ឬប្រហែល ១០៧ដុល្លារសម្រាប់កុមារម្នាក់ៗ ដែលមានអាយុក្រោម ៣ឆ្នាំ និង ១០,០០០យ៉េនសម្រាប់កុមារចាប់ពីអាយុ ៣ឆ្នាំឡើងទៅ។

បន្ថែមលើនេះ គ្រួសារនីមួយៗក៏នឹងទទួលបានប្រាក់ ៣០,០០០យ៉េនក្នុងមួយខែសម្រាប់កូនទីបីរបស់ពួកគេផងដែរ។ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចាប់ផ្តើមវិធានការនេះនៅឆ្នាំសារពើពន្ធបន្ទាប់។

មន្ត្រីជប៉ុនក៏មានគោលបំណងបង្កើនអត្ថប្រយោជន៍ផងដែរ ដូច្នេះបើទោះបីជាឪពុកម្តាយទាំងពីរឈប់សម្រាកមើលថែកូនក៏ដោយ ប្រាក់ចំណូលរបស់ពួកគេក៏នឹងមិនត្រូវបានកាត់រហូតដល់ ៤សប្តាហ៍។

ដើម្បីផ្តល់ហិរញ្ញប្បទានដល់វិធានការនេះ រដ្ឋាភិបាលជប៉ុនគ្រោងនឹងកែទម្រង់ការចំណាយលើផ្នែកសុខុមាលភាពសង្គម និងបង្កើតប្រព័ន្ធគាំទ្រថ្មីមួយ។ រដ្ឋាភិបាលជប៉ុនគ្រោងនឹងសិក្សាវិធានការគាំទ្រ និងគម្រោងហិរញ្ញប្បទានបន្ថែមទៀត ហើយបញ្ចប់ផែនការនៅឆ្នាំនេះ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner