ប៉ាគីស្ថានជម្លៀសមនុស្សជាង ១០០,០០០នាក់ទៅកាន់ទីសុវត្ថិភាព ដើម្បីគេចចេញពីព្យុះស៊ីក្លូន Biparjoy

អ៊ីស្លាម៉ាបាដ៖ អាជ្ញាធរប៉ាគីស្ថាននឹងធ្វើការជម្លៀសប្រជាជនប្រមាណ ១០០,០០០នាក់ទៅកាន់ទីសុវត្ថិភាព មុនពេលដែលព្យុះស៊ីក្លូន Biparjoy វាយប្រហារប្រទេសប៉ាគីស្ថាន។

ប្រធានអាជ្ញាធរគ្រោះមហន្តរាយជាតិប៉ាគីស្ថាន (NDMA) លោក អ៊ីនណាម ហៃឌើ ម៉ាលីគ បាននិយាថា ប៉ាគីស្ថាននឹងជម្លៀសប្រជាជនប្រមាណ ១០០,០០០នាក់ទៅកាន់ទីសុវត្ថិភាព ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពដល់អ្នកដែលរស់នៅក្នុងតំបន់ឆ្នេរសមុទ្រ មុនពេលដែលព្យុះស៊ីក្លូន Biparjoy វាយប្រហារប្រទេសប៉ាគីស្ថាន។

លោក អ៊ីនណាម ហៃឌើ ម៉ាលីគ បានគូសបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះស៊ីក្លូន Biparjoy ត្រូវបានគេរំពឹងថា នឹងវាយប្រហារតំបន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន ក្នុងនោះមានដូចជាទីក្រុងការ៉ាឈី និងទីរួមខេត្តស៊ីន។

ប្រធានអាជ្ញាធរគ្រោះមហន្តរាយជាតិប៉ាគីស្ថានរូបនេះ បានបន្ថែមទៀតថា ឥទ្ធិពលរបស់ព្យុះ Biparjoy បានកើនឡើង ដែលធ្វើឱ្យការប្រកាសអាសន្នពីព្យុះស៊ីក្លូនមានកម្រិតធ្ងន់ធ្ងរ និងថា វិធានការណ៍ការពារកំពុងដំណើរការ ដើម្បីគ្រប់គ្រងផលប៉ះពាល់ និងការខូចខាតបណ្តាលមកពីខ្យល់ព្យុះ និងបញ្ហាប្រែប្រួលអាកាសធាតុ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner