ក្រសួងសង្គមកិច្ច ចាប់ផ្ដើមពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងផែនការជាតិស្តីពីពិការភាព ២០២៤-២០២៨

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាប់ផ្ដើមបើកសិក្ខាសាលាពិគ្រោះយោបល់ជា មួ យ ភាគីពាក់ព័ន្ធ ដើម្បីកសាងផែនការជាតិស្តីពីពិការភាពសម្រាប់ឆ្នាំ២០២៤-២០២៨ ក្នុងការជួយដោះស្រា យបញ្ហាបន្តទៀតដល់ជនមានពិការភាពបានជួបប្រទះកន្លងមកក៏ដូចជាបច្ចុប្បន្ន។

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើង ក្នុង ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ នា នៅថ្ងៃទី១៣ ខែមិថុនា ថា វិស័យពិការភាពមានការវិវត្តវិ ជ្ជ មា ន ដោយ ត្រូវបានកំណត់ជាអាទិភាពការងារដោយសមាជិក សមាជិកាក្រុមការងារសកម្មភាពជនពិការទាំ ងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈក្រសួង សង្គមកិច្ច លោក បាន ឱ្យដឹងថា ជិត៥ឆ្នាំមកនេះ វិស័យពិការភាព ទោះបីជាទទួលរងនូវវិ បត្តិកូវីដ ១៩ យ៉ាងណាក្តី រាជរដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់ ក្នុងការ ដាក់ចេញនូវវិធា នគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយបញ្ហាជីវភាព ជនមានពិការភាព កាត់បន្ថយផ លប៉ះពាល់ សង្គម-សេដ្ឋកិច្ច សំដៅជំរុញការអភិវឌ្ឍន៍វិស័យពិការភាពស្របតាមអភិក្រម «គ្មាននរណាម្នា ក់ត្រូវបានផាត់ចេញ»។

ឯកឧត្តមបានបញ្ជាក់ថា៖ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ទទួលបានការចាប់អារម្មណ៍និង មានការចូលរួមអនុវត្តពីបុគ្គលសំខាន់ៗនិងអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដែលជនមានពិការភាពបានជួបប្រទះកន្លងមកក៏ដូចជាបច្ចុប្បន្ន»។

បន្ថែមពីនេះ លោកក៏បានស្នើសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ បន្តប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនានាតាមគ្រប់រូបភាពគ្រប់វិស័យក្នុងទិសដៅដាក់បញ្ចូលវិស័យ ពិការភាពទៅក្នុងសកម្មភាពនានារប ស់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិដែលមានលក្ខណៈបើកចំហរនិងបរិយាបន្ន។

ដោយឡែកលោក ឈ ប៉ុណ្ណារ័ត្ន មន្ត្រីកម្មវិធីអង្គការជនពិការ កម្ពុជា (CDPO) បានប្រាប់ ឱ្យដឹងនៅថ្ងៃទី ១៤ ខែមិថុនា ថា ក្នុងក្របខ័ណ្ឌវិស័យពិការភាព មិនមែនមានតែស្ថាប័នណាមួយទេ ដែលជាអ្នកត្រូវអនុវត្តលើវិស័យនេះ ប៉ុន្តែវិស័យនេះ ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រ ឈមរបស់ជនមានពិការភាព៕ ដោយ៖ ជា សុខនី

ads banner