ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ក៏ដូចជាចូលរួមការងារជាមួយមិត្តរួមក្រុម។ អ្នកទទួលបានអំណោយផលក្នុងការគិតគូរវិជ្ជមាន និងប្រកបដោយភាពម៉ឹងមាត់ ដូច្នេះសូមបង្ហាញការងារដែលអ្នកបានគ្រោងទុក ឬដាក់ចេញផែនការថ្មីដែលរំពឹងថានឹងអាចរកបានចំណូលបន្ថែម។ ទន្ទឹមនឹងនោះ សូមគ្រប់គ្រងពាក្យសំដី ជៀសវាងមតិរិះគន់។ ដោយឡែក សូមប្រយ័ត្នក្នុងការវាយតម្លៃនានា រួមទាំងមនុស្សដែលនៅក្បែរខ្លួនផងដែរ ដាច់ខាតកុំមានការសង្ស័យដោយគ្មានមូលដ្ឋាន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកទទួលបានលាភសំណាងណាស់។ មនុស្សទាំងឡាយដែលនៅក្បែរអ្នកមិនអាចគេចចេញពីអ្នកបានទេ ពួកគេជឿទុកចិត្ត អាណិតស្រលាញ់ និងជួយជ្រោមជ្រែងអ្នកដោយភាពស្មោះត្រង់។ ដូច្នេះការដាក់ចេញគម្រោងការងារសំខាន់ៗគួរតែនឹងជាជម្រើសដ៏ប្រសើរក្រៃលែង។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ឬបំពេញក្តីស្រមៃរបស់ខ្លួន។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញចលន និងអចលនវត្ថុ ឬប្រារព្វពិធីមង្គលនានា។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ សូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារ ពីព្រោះលោកអ្នកអាចសម្រេចការងារនានាតាមការគ្រោង ឬអាចទទួលបានការតម្លើងប្រាក់ខែផងដែរ។ លាភសំណាងរបស់អ្នកច្រើនតែមកពីឆ្ងាយ និងស្ថិតនៅក្នុងទិសនិរតី ដូច្នេះសូមពិនិត្យវាយតម្លៃលទ្ធភាពផ្សេងៗដែលមកពីទិសនេះ។ ដោយឡែក ការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងការអនុគ្រោះជាកូនសោរជោគជ័យរបស់អ្នក។ បើទោះបីជាយ៉ាងណាក្តី សូមមានចិត្តអត់ ធ្មត់ និងអនុគ្រោះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ដូច្នេះប្រសិនជាអាចផ្អាកបានគួរតែផ្អាកការសម្រេចចិត្តក្នុងការចុះហត្ថលេខា ការបោះទុនលើមុខជំនួញសិន។ ដោយឡែកលោកអ្នកប្រកបការងាររដ្ឋឯកហាក់ពិបាកក្នុងការទទួលបានទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន ហេតុនេះមិនចាំបាច់ត្រូវចំណាយកំលាំងកាយចិត្តក្នុងការពន្យល់ បង្ហាញពីលទ្ធផលការងារទៅអ្នកដទៃឡើយ។ លើសពីនេះ សូមប្រយ័ត្នការភ្លេចភ្លាំង ដែលនាំឲ្យកកស្ទះការងារ និងពិបាកក្នុងការដោះស្រាយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ ពិសេសដៃគូជំនួញ ដូច្នេះអ្នកមានលទ្ធភាពពេញលេញអនុវត្តការងារដែលបានដាក់ចេញ។ បញ្ហាកក់ស្ទះមួយចំនួនមិនកើតឡើងនោះទេ ប្រសិនបើអ្នកចេះគ្រប់ការគិត ឬការវាយតម្លៃផ្តេសផ្តាស់។ សូមកុំមានការសង្ស័យ ឬរុញរាចំពោះហេតុការណ៍ចំពោះមុខ អ្វីៗនឹងមិនធ្ងន់ធ្ងរដូចអ្នកគិតនោះទេ។ ចំពោះការចាប់ផ្តើមកិច្ចការងារថ្មី ឬការបណ្តាក់ទុន គឺអាចធ្វើទៅបាន ដូច្នេះគ្មានអ្វីត្រូវព្រួយទេ។ ដោយឡែក សូមប្រយ័ត្នក្រែង មានជម្ងឺដង្កាត់ដែលអាចកើតឡើង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ លាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ចំពោះរឿងរ៉ាងផ្សេងៗដែលកើតឡើង ហើយមិនទាក់ទងការងារ គឺមិនគួរយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចប្រែប្រួល ឬរសាប់រសល់បន្តិច ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាព។ ក្រៅពីនេះ លោកអ្នករំពឹងថានឹងទទួលបានដំណឹងដែលរងចាំ ក្នុងរយៈកាលកន្លងមកហើយ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងសោះឡើយ ពិសេសជាមួយថ្នាក់លើ។ ចំពោះការពិភាក្សាទាក់ទងអាជីវកម្ម និងការងារ ពិសេសទាក់ទងនឹងប្រាក់ឈ្នួលគឺមិនអាចទៅរួចទាំងស្រុង។ លោកអ្នកអាចកែប្រែស្ថានភាបានខ្លះ ប្រសិនបើអ្នកមិនឆេវឆាវ ឬបញ្ចេញមតិបែបរឹងទទឹង ឬគំរោះគំរើយចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសក្នុងរង្វង់ការងារ។ ក្នុងនោះដែរ មិត្តរួមការងាររបស់អ្នក ប្រហែលជាមិនជឿទុកចិត្ត ឬស្តាប់ការចែករំលែករបស់អ្នកឡើយ ហេតុនេះសូមព្យាយាមបំពេញការងារ ដោយខ្លួនអោយអស់ពីលទ្ធភាព។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ កុំខ្លាចក្នុងការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ ហើយធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ រាសីថ្ងៃនេះ សូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម។ បញ្ហាការិយាល័យតូចតាចមិនបង្កាការគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកទេ។ ក្រៅពីនេះ អ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាក ប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែម។ សូមចងចាំថា ស្ថានភាពងាយស្រួល នឹងនៅលើផ្លូវរបស់អ្នក។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើនពីមនុស្សជាទីស្រលាញ់។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត។ សម្រាប់ពិធីមង្គល ឬការសម្រេចចិត្តសង់គេហដ្ឋាន ឬកល្អណាស់។ សម្រាប់លោកអ្នកដែលមានលទ្ធភាពធ្វើការសហការ ឬការ ងារជាក្រុមនឹងទទួលបានផលល្អប្រសើរទ្វេរដង។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ ។ កិច្ចការងារ និងការរំពឹងទាំងឡាយមិនទាន់អាចសម្រេចផលក្នុងពេលនេះទេ លើសពីនេះបញ្ហាតូចតាចជាច្រើនកំពុងតែធ្វើឲ្យអ្នកខ្វល់ខ្វាយ និងពិបាករកផ្លូវដោះស្រាយ។ ជោគជាតារាសីរបស់អ្នកព្រមានចំពោះសកម្មភាពដែលធ្វើដោយឯកឯង ថានឹងអាចបង្កគ្រោះថ្នាក់ ដូច្នេះសូមពឹងពាក់ ឬសុំយោបល់មនុស្សដែលអ្នកទុកចិត្តដើម្បីបញ្ជៀសស្ថានភាពយ៉ាប់យឺនដែលអាចនឹងកើតឡើងក្នុងពេលនេះ។ ក្រៅពីនេះសូមចងចាំថា គួរធ្វើការសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនពឹងទៅលើអារម្មណ៍នោះទេ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់ ហើយលោកអ្នករំពឹងថានឹងទទួលបានភាពជោគជ័យធំ ឬដែលនឹងទទួលផលចំណេញទ្វេរគុណនៅល្ងាចនេះ។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភទេ ពីព្រោះការផ្លាស់បប្តូរនោះនឹងទទួលបានទិន្នផលល្អប្រសើរណាស់។ ហេតុដូច្នេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬដាក់ចេញនូវគម្រោងផែនការដែលអ្នកបានរៀបចំ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យអាចនឹងកើតឡើង ហើយក៏អាចបង្ករអស្ថេរភាពដល់អាជីពយ៉ាងខ្លាំងដែរ។ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់ ការនិយាយចរចារឿងមិនប្រយោជន៍ គួរកុំចំណាយពេល។ ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នាគ្រប់យ៉ាង ដូច្នេះគ្មានអ្វីត្រូវស្មុគ្រស្មាញនោះទេ។ ក្រៅពីនេះ សូមប្រយ័ត្នរាល់ពេលដែលលោកអ្នកចែករំលែកពត៌ មានសំខាន់។
ចំណាំៈ
ឆ្នាំទាំង៦ ឆ្លូវ ខាល ម្សាញ់ មមែ វក ច រាសីឡើងខ្ពស់ត្រដែត។