លោក អាន់តូនី ប្លិងកិន និងលោក ឈីន កាង កំពុងជួបប្រជុំគ្នានៅទីក្រុងប៉េកាំង ហើយសន្យាថានឹងជួបគ្នាម្ដងទៀត
ប៉េកាំង: នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាគ្នា ស្ដីអំពីភា ពខុសគ្នារវាងគោលជំហររបស់ពួកគេ រាប់ចាប់តាំងពីបញ្ហានៅតៃវ៉ាន់ រហូតដល់បញ្ហាពាណិជ្ជកម្ម ប៉ុន្តែហាក់ដូចជាមា នការយល់ស្របលើចំណុចតិចតួចបំផុត។
កិច្ចប្រជុំរវាងសមភាគីទាំងពីរបានធ្វើឡើងរយៈពេលរហូតដល់ទៅ ៥ម៉ោងកន្លះ និងបិទបញ្ចប់ដោយបានពិសារអាហារពេលល្ងាចជុំគ្នា។ ក្រុមមន្ត្រីអាមេរិក និងចិន បានសង្កត់ធ្ងន់លើការចង់បានទំនាក់ទំនងមួយដែលមានស្ថិរភាព ប៉ុន្តែចិនច្បាស់ណាស់ថា ខ្លួននៅតែចាត់ទុកតៃវ៉ាន់ជាបញ្ហាសំខាន់បំផុត និងហានិភ័យធំបំផុត។
ក្រសួងការបរទេសអាមេរិក បានលើកឡើងថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក គិតក្នុងរយៈពេលប្រាំឆ្នាំមកនេះ។ នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសចិន លោ ក ប្លិងកិន បានសង្កត់ធ្ងន់ផងដែរទៅលើតម្រូវការចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការយល់ច្រឡំ ឬយល់ខុសណា មួយដែលអាចកើតមានឡើងរវាងភាគីទាំងពីរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានដកស្រង់សម្តីលោក ឈីន ដែលបានប្រាប់ទៅកាន់ភាគីអាមេរិកថា ៖ «លោក ឈីន កាង បានចង្អុលបង្ហាញថា បញ្ហានៅកោះតៃវ៉ាន់ គឺជាបញ្ហាស្នូលរបស់ចិន ហើយវាជាបញ្ហាសំខាន់បំផុតដែលពាក់ព័ន្ធនឹងទំ នា ក់ទំនងរវាងចិន និងអាមេរិក»។
គួរដឹងដែរថា មុនពេលកិច្ចពិភាក្សាបានចាប់ផ្ដើម ក្រុមមន្ត្រីអាមេរិកបានមើលឃើញថា វាមានសង្ឃឹមតិចណាស់ក្នុងការឈា នទៅដោះស្រាយបញ្ហាដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកទាំងពីរកំពុងប្រឈមមុខដា ក់គ្នា។ បញ្ហាទាំងអស់នោះរួមមានពាណិជ្ជកម្ម និងការព្យាយាមរបស់សហរដ្ឋអាមេរិកក្នុងការរារាំងមិនឱ្យឧស្សាហក ម្មបន្ទះឈីបរបស់ចិនអាចនាំចូលបាន ស្ថានភាពនៅកោះតៃវ៉ាន់ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិនជាដើម។
ភាព តានតឹង រវាង ប្រទេស ទាំង ពីរ បាន បង្កើន ការ ភ័យ ខ្លាចយ៉ាងខ្លាំងដល់ពិភពលោក ដោយសារតែពួកគេអាចនឹងមាន កា រ ប៉ះ ទង្គិចកម្លាំង យោធានៅជុំវិញ កោះ តៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោក ប្លិងកិន ត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ពិភពលោក ដោយសារតែប្រសិនបើមានការប្រែប្រួលបែបណានោះ វានឹងជះផលប៉ះពាល់ទៅលើទីផ្សារហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។ ជាក់ស្ដែង ភាពស្ទាក់ស្ទើររបស់ចិនក្នុងការចូលរួមក្នុងកិច្ចចរចាយោ ធា ជាទៀងទាត់ជាមួយសហរដ្ឋអាមេរិក បានធ្វើឱ្យប្រទេសជិតខាងមានការព្រួយបារម្ភយ៉ាងខ្លាំង។
ជាថ្មីម្ដងទៀត នៅក្នុង ជំនួប លើកនេះ ភាគី ទាំង ពីរ មិន បាន ឈាន ដល់ កិច្ច ព្រមព្រៀងទៅលើចំណុចណាមួយ ជាក់ លាក់នោះ ទេ ប៉ុន្តែ បាន ពិភាក្សា អំពី លទ្ធភាព ដែលលោក ឈីន អាចនឹងធ្វើ ទស្សនកិច្ច ទៅកាន់ទីក្រុង វ៉ាស៊ីនតោនវិញ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសម្របសម្រួលដល់ការធ្វើដំណើរ និងការបង្កើនជើងហោះហើរ សិស្សា នុសិស្ស និងការផ្លាស់ប្តូរគំនិតអាជីវកម្មជាដើម។
គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំមុន លោក បៃដិន និងលោក ស៊ី ជីនពីង ក៏ធ្លាប់បានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងជាពេលដែលពួកគេបានពិភាក្សាអំពីបញ្ហានៅកោះតៃវ៉ាន់ និងកូរ៉េខាងជើង ហើយសន្យាថា ពួកគេនឹងធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរមានភាពប្រសើរឡើង។ ដោយឡែក ក្នុង ដំណើរ ទស្សនកិច្ច របស់លោក ប្លិងកិន លើកនេះ លោកក៏នឹងចូលជួប ជាមួយ អ្នក ការទូត កំពូល របស់ ចិនមួយរូបទៀត គឺលោក វ៉ាង យី (Wang Yi) និង អាច ជួប ប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិនបានសន្យាប្រាប់ទៅកាន់លោក ប្លិងកិន ថា ប្រ ទេ សចិននឹងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាព និងការស្ថាបនាជាមួយសហរដ្ឋអាមេរិក។ ដោយឡែ ក ក្រុមមន្ត្រីអាមេរិកបានយល់ឃើញថា គោលបំណងចម្បងរបស់លោក ប្លិងកិន គឺដើម្បីបង្កើតបណ្តាញទំនាក់ទំ នងដែលអាចទុកចិត្តបាន ដើម្បីការពារការប្រកួតប្រជែងជាយុទ្ធសាស្រ្ត មិនឱ្យមានជម្លោះណាមួយកើតឡើងនោះទេ៕
ប្រែសម្រួល:ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Antony Blinken, Qin Gang hold ‘candid’ talks in Beijing, agree to meet again