លោក ពូទីន ស្តីបន្ទោសអ៊ុយក្រែន ចំពោះការមិនចង់ចូលតុចរចា ខណៈដែលមេដឹកនាំអាហ្វ្រិកកំពុងជំរុញឱ្យមានសន្តិភាព
ម៉ូស្គូ: កាលពីថ្ងៃសៅរ៍ សប្ដាហ៍ មុន អំឡុងពេលបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងសាំងពេទឺបឺគ (St. Petersburg) បណ្ដាមេដឹកនាំនៅទ្វីបអាហ្វ្រិកបានជំរុញរុស្ស៊ីឱ្យប្រញាប់ស្វែងរកសន្តិភាពជុំវិញបញ្ហានៅអ៊ុយក្រែន ប៉ុន្តែមេដឹកនាំរុស្ស៊ីបានស្តីបន្ទោសទីក្រុងគៀវ ថាមិនបានជួយបង្កលក្ខណៈឱ្យមានកិច្ចភាក្សានោះទេ។
គួរដឹងដែរថា គណៈប្រតិភូជាន់ខ្ពស់អាហ្វ្រិក បានធ្វើដំណើរជាលើកដំបូងទៅកាន់ប្រទេសអ៊ុយក្រែន ហើយបន្ទាប់មកក៏បន្តដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងគោលបំណងជំរុញឱ្យភាគីជម្លោះចូលទៅកាន់តុចរចា។ អ្នកដឹកនាំគណៈប្រតិភូគឺប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូស្សា (Cyril Ramaphosa) ហើយលោកបានអំពាវនាវ ដល់ ភាគីទាំងពីរបញ្ចប់សង្រ្គាម។
ជាការឆ្លើយតប លោក ពូទីន បានរំលឹកឡើងវិញនូវគោលជំហររបស់វិមានក្រឹមឡាំង ពោលគឺទីក្រុងមូស្គូបើកចំហជានិ ច្ចសម្រាប់ការសន្ទនាជាមួយអ៊ុយក្រែន ប៉ុន្តែថា ទីក្រុងគៀវទៅវិញទេដែលបដិសេធមិនព្រមចរចា។
លោកពូទីនបញ្ជាក់ថា ៖ «យើងសប្បាយចិត្តដែលសម្ព័ន្ធមិត្តអាហ្វ្រិកទាំងអស់ ប្រកាន់ជំហរនៅកណ្ដាលជុំវិញវិបត្តិនៅអ៊ុយក្រែន។ យើងបើកចំហជានិច្ចចំពោះការសន្ទនាក្នុងន័យស្ថាបនាជាមួយបណ្ដាប្រទេសទាំងអស់ដែលចង់បានសន្តិភាពដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងការគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា»។
រហូតមកទល់ពេលនេះ រុស្ស៊ី ចង់ ឲ្យ មានការ ទទួល ស្គាល់ ទឹកដី ដែល ខ្លួន បាន ដាក់បញ្ចូល ឬ វាយកាន់កាប់បាន ដែល វាគឺរឿងដែលមិនអាចទទួលយកបានសម្រាប់ អ៊ុយក្រែននោះទេ។ ចាប់តាំងពីផ្ទុះសង្គ្រាមមក ប្រទេសជាច្រើននៅទ្វីបអាហ្រ្វ៊ិកបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសរងគ្រោះដោយសារការកើនឡើងនៃតម្លៃគ្រាប់ធញ្ញជាតិ។
យ៉ាងណាក៏ដោយ លោក ពូទីន បានអះអាងថា ភាពចលាចលនៅក្នុងទីផ្សារអាហារពិភពលោក គឺជាកំហុសនៃគោលន យោបាយរបស់ប្រទេសលោកខាងលិច មិនមែនជាផលវិបាកនៃសង្រ្គាមនៅអ៊ុយក្រែននោះទេ។ គួររំលេចថា ប្រធា នាធិ បតីរុស្ស៊ីត្រូវបានលោកខាងលិចទុកឲ្យនៅឯកោ ដោយសារទង្វើរបស់ខ្លួននៅអ៊ុយក្រែន និងដោយលោកពូទីនត្រូវទ ទួ លរងនូវដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយចោទប្រកាន់ពីបទនិរទេសកុមារអ៊ុយក្រែនទៅកាន់ប្រ ទេសរុស្ស៊ី។
រីឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) វិញ បានបដិសេធចំពោះការលើ កឡើងនៅក្នុងកិច្ចពិភាក្សានោះ។
គួរបញ្ជាក់ថា គណៈប្រតិភូអាហ្រ្វ៊ិកទាំងនោះ រួមមានមេដឹកនាំមកពីប្រទេសអាហ្វ្រ៊ិកខា ងត្បូង ហ្សាំប៊ី កូម៉ូរ៉ូស កុងហ្គោ ប្រេសហ្សាវីល អេហ្ស៊ីប សេណេហ្គាល់ និងអ៊ូហ្គង់ដា។ ពួកគេបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ កាលពីថ្ងៃសុក្រ ដើម្បីចូលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ផងដែរ។
លោក ហ្សេលេនស្គី បានច្រានចោលគោលបំណងចង់បានការចរចាសន្តិភាពជាមួយរុស្ស៊ី ដោយបានដាក់លក្ខខណ្ឌថា លុះ ត្រាតែកងទ័ពរបស់ទីក្រុងម៉ូស្គូ ដកខ្លួនចេញពីទឹកដីប្រទេសរបស់ខ្លួន។ លោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងស ន្និសីទសារព័ត៌មានមួយថា ៖ «ថ្ងៃនេះ ខ្ញុំបាននិយាយយ៉ាងច្បាស់ម្តងហើយម្តងទៀតនៅក្នុងកិច្ចប្រជុំថា ដើម្បីអនុញ្ញាតឱ្យ មានការចរចាណាមួយជាមួយរុស្ស៊ីកើតឡើង ភាគីរុស្ស៊ីត្រូវបញ្ឈប់សង្រ្គាម បញ្ឈប់ការវាយធ្វើបាបយើងទៀត»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា មេដឹកនាំអាហ្វ្រិកទាំងនោះ មិនបាននាំសារណាមួយពីប្រធានាធិបតីអ៊ុយក្រែន ទៅកាន់កិច្ចប្រជុំរយៈពេលបីម៉ោងរបស់ពួកគេជា មួយលោក ពូទីន នោះទេ។ គួរដឹងដែរថា បណ្តាប្រទេសលោកខាងលិចតែងតែបានរិះគន់ប្រទេសអាហ្វ្រិកមួយចំនួន ចំ ពោះការមិនបានបង្ហាញជំហរថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕
ប្រែសម្រួល: ធា សុណា
ប្រភពព័ត៌មាន៖ CNN Putin blames Ukraine for lack of talks as African leaders press for peace