ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានីសាខាខេត្តស្វាយរៀង បន្តពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃបានជិត ១០០០នាក់ នៅស្រុកស្វាយជ្រុំ

អត្ថបទដោយ៖
នុត នាង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល ខេត្តស្វាយរៀងចំនួន ១១៧នាក់ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ឃុំក្រោលគោ ឃុំស្វាយអង្គ និងឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានចំនួន ៩៨៥នាក់ (ស្រី៦៨៧នាក់) ។

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានឱ្យដឹងថា ការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នាពេលនេះរួមមាន ជំងឺទូទៅមនុស្សចាស់បានចំនួន ៤២៦នាក់ ជំងឺទូទៅកុមារបានចំនួន ២៣៧នាក់,ជំងឺស្ត្រីចំនួន ៩៦នាក់ អេកូសាស្រ្តចំនួន ៣៧នាក់ វះកាត់តូចចំនួន ១៥នាក់ ជំងឺភ្នែកចំនួន ១៣៥នាក់ សុខភាពមាត់ធ្មេញចំនួន ៣៩នាក់។

ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានីសាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រុំ ដោយឥតគិតថ្លៃនាពេលនេះ ៕

ដោយ ៖ នុត នាង

ads banner