មន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន៤ត្រូវត្រៀមឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ដើម្បី ចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនឱ្យបានឆាប់រហ័

ខេត្តកណ្តាល៖ មន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន៤ រួមមាន៖ ឃុំកោះចូរ៉ាម ឃុំស្វាយរមៀត ឃុំតាឯក និងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋដែលមានដីក្នុងឃុំខាងលើ ត្រូវត្រៀមឯកសារពាក់ព័ន្ធអោយបានគ្រប់គ្រាន់ រួមមានសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ និងលិខិតពាក់ព័ន្ធផ្សេងៗ និងបោះបង្គោលព្រំដីójyបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានឆាប់រហ័ស។

នេះជាការថ្លែងរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើ ការវិនិច្ឆ័យមានលក្ខណះជាប្រព័ន្ធ នាព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ ។

លោក បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ គឺ ដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវ ដំណើរការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន ការកំណត់ព្រំដី ការវាស់វែង និង ការវិនិច្ឆ័យ ដែលអនុវត្ត ផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត សហការ ជាមួយ អាជ្ញាធរដែនដី និង មន្ទីរ អង្គភាព គ្រប់គ្រងដីរដ្ឋ ដែលពាក់ព័ន្ធ ហើយការចុះបញ្ជី ដីធ្លីនេះ គឺត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្ត ទៅតាមនីតិវិធី និង បច្ចេកវិទ្យាទំនើប មានតម្លាភាព និង ការទទួលខុសត្រូវ ហើយមានប្រសិទ្ធិភាព លើការគ្រប់គ្រង ដីធ្លី។នេះគឺជាប្រការសមស្របបំផុត ដែលបានកំណត់ នៅក្នុងគោលនយោបាយដីធ្លី របស់ រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លី នៅក្នុងសង្គម។

លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា៖ឃុំ សង្កាត់ទាំង១២៧ក្នុងខេត្តកណ្តាល បានប្រកាស កំណត់តំបន់ វិនិច្ឆ័យ សម្រាប់ការចុះបញ្ជី ដីធ្លី មានលក្ខណៈ ប្រព័ន្ធរួចរាល់ហើយ ដោយឡែកក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធរួចរាល់ជាស្ថាពរ។

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា ៖កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច ឣគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃប្រទេសកម្ពុជា។ហើយការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ និងជាឯកសារសំអាងរឹងមាំមួយសម្រាប់ម្ចាស់ដីដែលបង្ហាញពីការកាន់កាប់ស្របតាមច្បាប់យ៉ាងពិតប្រាកដ ពិសេសដីមានតម្លៃ ហើយការចុះបញ្ជីដីធ្លីនេះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លី ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

លោកអភិបាលស្រុក បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោលដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ៕

ដោយ ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner