គណកម្មការបច្ចេកទេស បានត្រួតពិនិត្យរថយន្ត OFF ROAD មុនចាប់ផ្តើមប្រកួត 3 SS នៅថ្ងៃស្អែក

ថៃ៖ ការប្រកួតរថយន្ត Off Road នៅទីលាន The Magnificent ឆ្នាំ2023 នាខេត្តកាន់ឆាណាកបូរី ប្រទេសថៃ នឹងចាប់ផ្តើមការប្រណាំង (3SS) ក្នុងចំណោមទាំង8SS នៅថ្ងៃទី២៣ ខែមិថុនាស្អែកនេះ បន្ទាប់ពីគណកម្មការបានត្រួតពិនិត្យបច្ចេកទេសរថយន្ត និងប្រព័ន្ធសុវត្តិភាពរួចរាល់។
ថ្លែងអោយដឹងក្រោយបញ្ចប់ការពិនិត្យបច្ចេកទេស លោក វង្ស គឹមហួត ថា កណកម្មការបានកំណត់លក្ខ័ន្តខច្បាស់លាស់ ដោយអោយក្រុមនីមួយៗបើកបររថយន្តដើម្បីទទួលបានពិន្ទុ និងត្រូវពិនិត្យប្រព័ន្ធសុវត្តិភាព ត្រើយ កម្លាំងរថយន្ត កង់ គ្រឿងម៉ាស៊ីន បិទស្ទីគឃើរ និងជិះរថយន្តយកពិន្ទុតាមគណកម្មការតម្រូវជូន។

អ្នកប្រណាំងរូបនេះ បន្តថា សម្រាប់ការប្រណាំងនៅថ្ងៃស្អែកនិងប្រឹងប្រែងធ្វើបានល្អបំផុត ដោយបានក្រុមទាំងមូលបានពិនិត្យផ្លូវរួចរាល់ទាំង8SS ជាមួយនឹងការបញ្ជារថយន្ត ផ្នែកបច្ចេកទេស និងការសហការជាក្រុម លើផ្លូវប្រណាំងទាំង 3SS ដែលជាផ្លូវដ៏លំបាក និងវែងជាងឆ្នាំមុន មាន SS1 , SS2 និង SS3 រីឯថ្ងៃទី២៤ ប្រណាំង SS4 , SS5 និង SS6 ចំនែកឯថ្ងៃទី២៥ ជាប្រណាំងចុងក្រោយមានតែ២ផ្លូវប៉ុណ្ណោះ គឺ SS7 និង SS8។
សូមបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road ឆ្នាំ២០២៣ ធ្វើនៅទីលាន The Magnificen ខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ដោយមាន៤ប្រទេសចូលរួម ក្នុងនោះកម្ពុជា បញ្ជូន១ក្រុមចូលរួមស្មើនឹង៣រថយន្ត ត្រូវប្រជែងជាមួយ៣១ក្រុមផ្សេងទៀត ដែលគ្រោងនឹងចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner