យកលុយក្លែក្លាយទៅទិញទូរស័ព្ទ អ្នកលក់រវល់ពិនិត្យលុយ ឆក់ទូរស័ព្ទ គេចខ្លួបាន៤ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់បាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានយកលុយក្លែងក្លាយ មកទិញ ទូរស័ព្ទ ឆ្លៀតពេលដែលអ្នកលក់រវល់ពិនិត្យលុយ ឃើញឪកាសល្អ ក៏ឆក់ ទូរស័ព្ទរត់គេចខ្លួនបាន៤ថ្ងៃ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ការឃាត់ខ្លួន នៅចំណុចផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ កាលពីយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយ ដឹងថា ៖ ជនរងគ្រោះឈ្មោះមាស សុផានិត អាយុ៣៩ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ មុខរបរទិញលក់ទូរស័ព្ទ។ ចំណែកជនសង្ស័យ ឈ្មោះ លី ជាងយូ អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ផ្ទះជួល ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ ចំពោះ សំភារៈដកហូតបានរួមមាន ក្រដាសប្រាក់៥០ដុល្លារ ក្លែងក្លាយចំនួន៤សន្លឹក។ ទូរសព្ទដៃម៉ាកVIVO Y22s ០១គ្រឿង។

លោកអធិការនគរបាលខណ្ឌឬស្សីកែវ បន្តថា នៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៣ ម៉ោងជាង៧យប់ នៅចំណុចហាងលក់ ទូរសព្ទយីហោផា និត ស្ថិតនៅផ្ទះលេខ៥៨០ ផ្លូវជាតិ៥ ក្រុមទី១២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យបានធ្វើជាទិញទូរសព្ទ ប្រើប្រាស់ ក្រដាសកប្រាក់ក្លែងក្លាយ ដោយជនរងគ្រោះរវល់ពិនិត្យ និង រាប់លុយ ឆ្លៀតឪកាសនោះជនសង្ស័យឆក់យក ទូរសព្ទពីលើទូរ ឡើងម៉ូតូគេចខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ ដោយ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner