សិស្សានុសិស្សមកពីខេត្តកំពង់ធំ បានទទួលជំនាញ និងចំណេះដឹង ដើម្បីឱ្យក្លាយជាអ្នកប្រើប្រាស់ផ្លូវកាន់តែមានសុវត្ថិភាព ដែលជាផ្នែកមួយនៃកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍”
កំពង់ធំ៖ ជាផ្នែកមួយនៃកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍” ដែលបច្ចុប្បន្នបាននិងកំពុងអនុវត្តនៅប្រទេសកម្ពុជាក្រោមការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន Prudential Cambodia និងមូលនិធិ Prudence អង្គការមូលនិធីបង្ការរបួសអាស៊ីបានប្រារព្ធពិធីផ្តល់អំណោយមួកសុវត្ថិភាពក្នុងខេត្តកំពង់ធំនៅក្នុងខែមិថុនា ឆ្នាំ២០២៣ នៅតាមសាលារៀនចំនួនបីដើម្បីការពារអាយុជីវិតរបស់សិស្សានុសិស្សកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ការទទួលបានការសិក្សាអប់រំ។ សាលារៀនចំនួនបីដែលបានជ្រើសរើសសម្រាប់កម្មវិធីនាឆ្នាំនេះ រួមមានវិទ្យាល័យកំពង់ធំ វិទ្យាល័យ ហ៊ុន សែន តាំងគោក និងវិទ្យាល័យស្ទឹងសែន។ សិស្សានុសិស្សប្រមាណ ៩០០នាក់ និងលោកគ្រូ-អ្នកគ្រូប្រមាណ ១៥០នាក់បានចូលរួមក្នុងពិធីខាងលើ។
សាលារៀនចំនួនបីដែលបានជ្រើសរើសសម្រាប់កម្មវិធីនាឆ្នាំនេះ រួមមានវិទ្យាល័យកំពង់ធំ វិទ្យាល័យ ហ៊ុន សែន តាំងគោក និងវិទ្យាល័យស្ទឹងសែន។ សិស្សានុសិស្សប្រមាណ ៩០០នាក់ និងលោកគ្រូ-អ្នកគ្រូប្រមាណ ១៥០នាក់បានចូលរួមក្នុងពិធីខាងលើ។ នៅថ្ងៃនោះដែរ សិស្សានុសិស្សមានឱកាសក្នុងការពង្រឹងនូវជំនាញ និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ជាមួយនឹងការលេងល្បែងអន្តរកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ។ ទាំងនេះមានដូចជាការបណ្តុះបណ្តាលអំពីការបើកបរម៉ូតូសម្រាប់សិស្សដែលមានសិទ្ធិចូលរួម និងមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ការបណ្តុះបណ្តាលអំពីការពាក់មួកសុវត្ថិភាព និងការបណ្តុះបណ្តាលបន្ថែមដើម្បីស្វែងយល់អំពីល្បឿនកំណត់ ជៀសវាងការមិនយកចិត្តទុកដាក់ពេលបើកបរ និងអំពីសារៈសំខាន់នៃសុវត្ថិភាពរបស់អ្នកថ្មើរជើង។
នៅថ្ងៃនោះដែរ សិស្សានុសិស្សមានឱកាសក្នុងការពង្រឹងនូវជំនាញ និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ជាមួយនឹងការលេងល្បែងអន្តរកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ។ ទាំងនេះមានដូចជាការបណ្តុះបណ្តាលអំពីការបើកបរម៉ូតូសម្រាប់សិស្សដែលមានសិទ្ធិចូលរួម និងមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ការបណ្តុះបណ្តាលអំពីការពាក់មួកសុវត្ថិភាព និងការបណ្តុះបណ្តាលបន្ថែមដើម្បីស្វែងយល់អំពីល្បឿនកំណត់ ជៀសវាងការមិនយកចិត្តទុកដាក់ពេលបើកបរ និងអំពីសារៈសំខាន់នៃសុវត្ថិភាពរបស់អ្នកថ្មើរជើង។ សិស្សានុសិស្សក៏នឹងចូលរួមក្នុងការឆ្លើយសំណួរស្តីពីសុវត្ថិភាពចរាចរណ៍ផងដែរ ដើម្បីធ្វើតេស្តអំពីការយល់ដឹងរបស់ពួកគាត់។ កម្មវិធីនេះមានវិធីសាស្រ្តរួមមួយដែលក្នុងនោះការអប់រំ គឺជាគន្លឹះមួយនៃការប្រព្រឹត្តឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព បន្ថែមលើការផ្តល់មួកសុវត្ថិភាពមានគុណភាពខ្ពស់ដែលជាសមាសធាតុសំខាន់មួយរបស់កម្មវិធី។
ការពារអាយុជីវិតរបស់អ្នកប្រើប្រាស់ផ្លូវវ័យក្មេងនៅលើដងផ្លូវ ទូទាំងប្រទេសកម្ពុជា
កុមារ និងយុវជនប្រឈមនឹងហានិភ័យនៅពេលធ្វើដំណើរទៅសិក្សារៀនសូត្រជាប្រចាំថ្ងៃ។ គ្រោះថ្នាក់ចរាចរណ៍គឺជាបុព្វហេតុចម្បងនៃមរណភាពកុមារ និងក្មេងវ័យជំទង់អាយុចន្លោះពី ៥-២៩ឆ្នាំនៅទូទាំងពិភពលោក។ នៅកម្ពុជា មានសិស្ស-និស្សិតចំនួន ១២% ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ក្នុងឆ្នាំ២០១៩ (របាយការណ៍ RCVIS ប្រចាំឆ្នាំ២០១៩)។ ក្នុងចំណោមជនរងគ្រោះជាសិស្ស និស្សិតទាំងនេះ ប្រមាណជិតពាក់កណ្តាល គឺជាសិស្សកំពុងសិក្សានៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។
នេះគឺជាវិបត្តិផ្នែកសុខភាពសាធារណៈមួយដែលមានផលប៉ះពាល់យ៉ាងខ្លាំងបំផុតមកលើយុវជន។ ដូច្នេះ ការមានវិធានការបង្ការ ទប់ស្កាត់ គឺជាតម្រូវការដ៏ចាំបាច់។ មួកសុវត្ថិភាពគឺជាវិធីការពារតែមួយគត់ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពទប់ទល់នឹងការរងរបួសក្បាលពេលធ្វើដំណើរនៅលើផ្លូវ។
ការពាក់មួកសុវត្ថិភាពដែលមានគុណភាពអាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់បាន ៤២% និងហានិភ័យនៃការរងរបួសខួរក្បាលធ្ងន់ធ្ងរបាន ៦៩% ។ នៅវិទ្យាល័យទាំងបី សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូនឹងទទួលបានមួកសុវត្ថិភាពដែលនាំមកនូវការផ្លាស់ប្តូរក្នុងការសង្គ្រោះអាយុជីវិតនៅក្នុងសហគមន៍សាលារៀនដែលងាយរងគ្រោះ នៅពេលធ្វើដំណើរទៅមកសាលារៀន។
“សិស្សានុសិស្សទាំងអស់ ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវពេលជិះម៉ូតូ ដើម្បីការពារអាយុជីវិតរបស់ខ្លួន ដោយត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលវេលា ទាំងអ្នកបើកបរ និងអ្នករួមដំណើរខាងក្រោយផង មិនថាពេលធ្វើដំណើរជិត នៅក្បែរផ្ទះ នៅលើផ្លូវឆ្ងាយ ឬជិះយឺតនោះទេ។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែប្រសើរ ស្របពេលដែលស្ថាប័នរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធកំពុងអនុវត្តសកម្មភាពយ៉ាងសកម្មក្នុងការឆ្លើយតបនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលជាគ្រោះមហន្តរាយដ៏ចំបងមួយសម្រាប់សង្គមកម្ពុជា សូមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមជួយផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងញាតិមិត្តឱ្យចូលរួមអនុវត្តវិធានសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមចូលរួមអនុវត្តអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ព្រមទាំងសូមបើកបរប្រកបដោយការទទួលខុសត្រូវ និងចេះបើកបរតាមប្រភេទយានយន្តឱ្យបានត្រឹមត្រូវ” នេះបើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.)។
កម្មវិធីថ្នាក់តំបន់ប្រកបដោយនិរន្តរភាពដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក
កម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍នៅកម្ពុជា” មានគោលបំណងកាត់បន្ថយហានិភ័យនៅលើដងផ្លូវ ដោយផ្តល់ឱ្យសិស្សានុសិស្សនូវឧបករណ៍សុវត្ថិភាព និងការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ កម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍” គឺជាផ្នែកមួយនៃកម្មវិធី វិធានការសុវត្ថិភាព និងវិធាការណសុវត្ថិភាពសម្រាប់កុមារ (SAFE STEPS KIDS) ដែលបង្កើតឡើងដោយមូលនិធិ ក្រុមហ៊ុន ព្រូដិនសល (Prudence) ក្នុងភាពជាដៃគូជាមួយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ក្រុមហ៊ុន FIA និងបណ្តាញគំនូរជីវចល។ កម្មវិធីនេះមានគោលបំណងផ្តល់ជូនកុមាររាប់លាននាក់នៅទូទាំងអាស៊ី និងអាហ្រ្វិកនូវព័ត៌មានដ៏មានសារៈប្រយោជន៍សម្រាប់ជួយសង្រ្គោះអាយុជីវិត និងផ្តល់លទ្ធភាពដល់មនុស្សជំនាន់ក្រោយអាចត្រៀមខ្លួនបានយ៉ាងល្អ និងធន់នឹងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។ រហូតមកទល់សព្វថ្ងៃ កម្មវិធីនេះបានពង្រីកវិសាលភាពនៅតាមតំបន់អាស៊ី និងអាហ្រ្វិក។ នេះជាឆ្នាំទីពីរ ហើយដែលបានអនុវត្តកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍នៅកម្ពុជា”។
លោក ឆាំ ប៊ុនថេត នាយកផ្នែកបណ្តុះបណ្តាលនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “បន្ទាប់ពីភាពជោគជ័យនៃគម្រោងនៅឆ្នាំទីមួយ ក្រុមហ៊ុនព្រូដិនសលមានសេចក្តីសោមនស្សរីករាយដែលគម្រោងនេះបានបន្តជំរុញយុវជនឱ្យការធ្វើដំណើរតាមដងផ្លូវរបស់ពួកគេប្រកបដោយសុវត្ថិភាពជាងមុន។ ដើម្បីកសាងសហគមន៍ប្រកបដោយនិរន្តរភាព និងសុវត្ថិភាពសម្រាប់កុមារ និងមនុស្សពេញវ័យនៅទូទាំងប្រទេសកម្ពុជា សមាជិកនៃសហគមន៍នីមួយៗមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំសុវត្ថិភាពចរាចរណ៍។ លោកគ្រូ អ្នកគ្រូមានតួនាទីសំខាន់ក្នុងការអប់រំកុមារអំពីសុវត្ថិភាពចរាចរណ៍ និងច្បាប់ដែលពាក់ព័ន្ធផ្សេងៗទៀត។ សាលារៀនគួរតែមានហេដ្ឋារចនាសម្ព័ន្ធដើម្បីទប់ស្កាត់គ្រោះថ្នាក់ ជាពិសេសនៅក្នុងបរិវេណជុំវិញសាលា។ មាតាបិតាមានតួនាទីយ៉ាងសំខាន់ក្នុងការដាស់តឿនកូនៗរបស់ខ្លួនជាប្រចាំឱ្យយល់ដឹង និងប្រុងប្រយ័ត្នលើបរិស្ថានជុំវិញខ្លួន នៅពេលដែលពួកគេចាកចេញពីផ្ទះ។ មិត្តភ័ក្តិក៏ត្រូវគ្រើនរំលឹកគ្នាទៅវិញទៅមកនៅពេលពួកគេឃើញ ឥរិយាបថដែលអាចប្រឈមនឹងគ្រោះថ្នាក់លើដងផ្លូវ ដូចជាមិនពាក់មួកសុវត្ថិភាព បើកបរដោយមិនប្រុងប្រយ័ត្ន ឬបើកបរលឿនហួសកម្រិតជាដើម។”
ពិធីដែលបានប្រារព្ធជាបន្តបន្ទាប់នៅតាមសាលារៀនដែលចូលរួមក្នុងការអនុវត្តកម្មវិធី បានធ្វើឡើងរួមគ្នា ជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងក្រោមកិច្ចសហប្រតិបត្តិការជាមួយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរពាក់ព័ន្ធនានានៅខេត្តកំពង់ធំ៕ អត្ថបទ៖ ឈឹម ទីណា