វគ្គបឋមស្តីពីវិជ្ជាជីវ:ឣធិការកិច្ច ជំនាន់៥ (វគ្គ៥+៦) នឹងត្រូវបើកវគ្គនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣

ភ្នំពេញ: វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ៥+៦ នៃវិទ្យាស្ថានជាតិអធិការកិច្ច ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ ) នឹងត្រូវចាប់ផ្តើមបើកវគ្គនាថ្ងៃទី២៦ ខែឧមិថុនា ឆ្នាំ២០២៣ ក្រោមឣធិបតីភាពឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទ រ ព ឣ ។ នេះបើតាមការឲ្យដឹងពីឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យក្រសួងទ រ ព ឣ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែមិថុនានេះ ។

ឯ.ឧ ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះ ជាជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ ( វគ្គ៥+៦ ) មានសិក្ខាកាមចូលរួមមានចំនួន ៤៥នាក់ ក្នុងនោះមានមកពី អធិការកិច្ចរបស់ក្រសួងស្ថាប័នមានចំនួន ៣៦នាក់ អគ្គនាយកដ្ឋានអធិការកិច្ចចំនួន៥នាក់ និង មន្ទីរទរពអ រាជធានីខេត្តចំនួន ៤នាក់។ ក្នុងនោះក៏មានមន្រ្តីរាជការមកពី១៨ក្រសួង-ស្ថាប័ន រួមមាន: ក្រសួងមហាផ្ទៃ ការពារជាតិ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផែនការ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ សុខាភិបាល ទេសចរណ៍ ក្រសួង រ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន មុខងារសាធារណៈ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលក្នុង១ក្រសួងចំនួន ២នាក់។

បើតាមការឲ្យដឹងបន្ថែមពីឯ.ឧ សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានឲ្យដឹងថា វគ្គនេះមានប្រធានបទចំនួន៧ រួមមាន ទស្សនៈទូទៅនៃការងារ អធិការកិច្ច ប្រព័ន្ធច្បាប់ ការប្រៀបធៀបស្ថាប័នអធិការកិច្ច៤នៅអាស៊ី ស្ថាប័នអធិការកិច្ច និងមន្រ្តី អធិការកិច្ច គណនេយ្យ-ហិរញ្ញវត្ថុ ផែនការ កំណត់ហេតុ និងរបាយការណ៍ និងវិធីសាស្រ្តអធិការកិច្ច។

ឯ.ឧ សោម បូរ៉ាន់ឲ្យដឹងទៀតថា គ្រូឧទ្ទេសសម្រាប់ វគ្គនេះរួមមាន ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ឯកឧត្តម សុត គឹមសាន ឯកឧត្តមបណ្ឌិត ឈឹម ឃិតដារ៉េត ដែលប្រធានបទទាំងនេះ គឺជាប្រធានបទដែលបានកំណត់ក្នុងកម្មវិធីបណ្តុះបណ្តាលដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ។

ជាចុងបញ្ចប់ ឯ.ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ពីទឹសដៅភារកិច្ចនាពេលខាងមុខថា វិទ្យាស្ថានជាតិឣធិការកិច្ច ក្រោមការយកចិត្តទុកដាក់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន នឹងពង្រីក ការបណ្តុះបណ្តាលដល់គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច ឬត្រួតពិនិត្យផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner