លោក ពូទីន៖ ទាហានស៊ីឈ្នួលជាអ្នកស្នេហាជាតិ ដែលត្រូវបានបោកបញ្ឆោត

មូស្គូ៖ មេដឹកនាំរុស្ស៊ីបាននិយាយថា សមាជិកភាគច្រើននៃក្រុមទាហានស៊ីឈ្នួល វ៉ាហ្គឺណឺ (Wagner) ដែលបែកបាក់គ្នា គឺជាអ្នកស្នេហាជាតិដែលត្រូវបានបោកបញ្ឆោត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ជម្រើសដល់ក្រុមទាហានស៊ីឈ្នួល វ៉ាហ្គឺណឺ (Wagner) ដែលលោក ពូទីន ហៅថា ក្រុមហ៊ុនយោធាឯកជន ពាក់ព័ន្ធនឹងការបះបោរប្រដាប់អាវុធដែលបរាជ័យ កាលពីថ្ងៃសៅរ៍។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយតាមទូរទស្សន៍ថា ពួកគេអាចចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិរុស្ស៊ី ឬភ្នាក់ងារសន្តិសុខផ្សេងទៀត ត្រឡប់ទៅផ្ទះ ឬផ្លាស់ទៅប្រទេសបេឡារុស្សដែលនៅជិតខាង។

លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថារបស់លោក កាលពីល្ងាចថ្ងៃចន្ទថា «ភាគច្រើនលើសលប់នៃយុទ្ធជន និងមេបញ្ជាការនៃក្រុម វ៉ាហ្គឺណឺ (Wagner) ក៏ជាអ្នកស្នេហាជាតិរុស្ស៊ីផងដែរ ដែលលះបង់ចំពោះប្រជាជន និងប្រទេសរបស់ពួកគេ។ ពួកគេបានបង្ហាញពីភាពក្លាហានរបស់ពួកគេ នៅលើសមរភូមិ»

លោក ពូទីន បានមានប្រសាសន៍ថា អ្នករៀបចំការបះបោរ «បានទុកពួកគេនៅក្នុងទីងងឹត ហើយព្យាយាមប្រើពួកគេប្រឆាំងនឹងបងប្អូនរបស់ពួកគេ ដោយប្រើប្រាស់អាវុធ ខណៈដែលបងប្អូនគេបានប្រកៀស្មាគ្នា ប្រយុទ្ធ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងអនាគតរបស់ខ្លួន»

មេដឹកនាំរុស្ស៊ីរូបនេះបានថ្លែងអំណរគុណដល់ទាហាន និងមេបញ្ជាការ វ៉ាហ្គឺណឺ (Wagner) ដែល “ឈប់នៅជួរចុងក្រោយ” ហើយមិនអនុញ្ញាតឱ្យ “ការបង្ហូរឈាមដោយប្រយោល” កើតឡើង។ លោក ពូទីន បានបន្ថែមថា ការសន្យាដែលលោកបានផ្តល់ក្នុងពេលចរចា ដើម្បីដោះស្រាយវិបត្តិ៕ ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner