ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកនៅក្នុងពេលនេះហាក់មានភាពរឹងស្ទះខ្លះ ដែលមិន អាចអោយអ្នកឈានទៅដល់ភាពជោគជ័តតាមបំណងដោយងាយស្រួលនោះទេ។ ប៉ុន្តែបើ ទោះបីជាយ៉ាងនេះ សូមមានភាពអត់ធ្មត់ ហើយបន្តធ្វើកិច្ចការដែលអ្នកកំពុងមានសព្វថ្ងៃ នេះ។ ក្នុងនោះសូមប្រយ័ត្នប្រយែងក្រែងមានការខកបំណងជាមួយមនុស្សដែលនៅក្បែរខ្លួន បើអាចសូមកុំទាក់ទង ឬបង្កើតជំនឿទុកចិត្តដោយងាយ។ រក្សាគំលាតដែលអាចធ្វើទៅបាន។ លើសពីនេះ ប្រសិនបើអ្នកនឹងជួបបញ្ហាអ្វីក៏ដោយមិនគួរមាន ការព្រួយបារម្ភពេកនោះទេ ដោយសារស្ថានភាពល្អប្រសើរនឹងត្រឡប់មករកអ្នកវិញក្នុងពេលឆាប់ៗនេះ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អប្រសើរគួរអោយកត់សម្គាល់។ អ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងការងារ ឬស្ថិតនៅក្នុង កន្លែងការងារបច្ចុប្បន្ន ហើយបន្តអនុវត្តការងារដែលមាននៅក្នុងពេលនេះ ដោយសារអ្នក អាចនឹងទទួលបានផលដូចគ្នា។ ប៉ុន្តែដោយយោងទៅលើចំណុចនេះ ប្រហែលជាអ្នកមិនចាំ បាច់ផ្លាស់ប្តូរនាំអោយអស់កំលាំង និងខាតពេលវេលាច្រើននោះទេ។ ព្យាយាមយកចិត្តទុក ដាក់លើការងារ ហើយសម្របទៅតាមស្ថានភាពជានិច្ច។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកទទួលបាន ភាពជោគជ័យចំពោះរាល់កិច្ចការងារទាំងឡាយដែលអ្នកនឹងដាក់ចេញនៅក្នុងពេលនេះ។ អ្នកទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងពីមនុស្សជាច្រើន ដែលហេតុផលនេះនឹង ជួយអោយការងារអ្នកអាចម្រេចទៅបានដោយរលូន។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំ ផ្តេកផ្តួលទៅលើជំនួយរបស់អ្នកដទៃ ព្យាយាមបំពេញការងារក្រោមកាតព្វកិច្ចអោយអស់ពី លទ្ធភាព ដោយសារអ្នកអាចធ្វើវាបានដោយខ្លួនឯង។ ឆ្នាំថោះសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាអំណោយផលជា ពិសេសចំពោះកិច្ចការងារទាំងឡាយណាដែលទាក់ទងនឹងសិល្បៈ។ រាល់ករណីការងារទាំង អស់នឹងក្លាយទៅជាជោគជ័យ ហេតុដូចនេះអ្នកអាចកំណត់ពេលវេលាសម្រាប់បើកបង្ហាញ ការតាំងពិព័រណ៍ ប្ទបោះពុម្ពស្នាដៃនានា។ លើសពីនេះ លោកអ្នកអាចធ្វើការដោះស្រាយ បញ្ហាផ្ទៃក្នុងបានល្អប្រសើរណាស់។ ដូច្នេះសូមគ្រប់គ្រងពេលវេលា ហើយប្រើប្រាស់អោយ បានល្អប្រសើរបំផុត។ បើទោះបីជាស្ថានភាពល្អប្រសើរមានច្រើននៅក្នុងពេលនេះ សូម លោកអ្នកកុំមើលងាយស្ថានការណ៍ ហើយពិនិត្យវាយតម្លៃគម្រោងរបស់អ្នកជានិច្ច ដើម្បី មានលទ្ធភាពកាន់តែច្រើន។ ឆ្នាំរោងសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ សកម្មភាពដែលកំពុងកើតឡើងនៅខាងក្រៅនាពេលនេះអាច នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះផែនការអនុវត្តការងាររបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត និងការឆ្លើយតបអោយបានល្អបំផុត។ ហើយបើទោះបីជាយ៉ាងណាក្តីសូមកុំធ្វើការតបតនៅ ក្នុងពេលនេះ ពីព្រោះផលអវិជ្ជមានកើតឡើងពីការធ្វេសប្រហែល និងភាពឆេវឆាវមានកំរិត ខ្ពស់។ ក្នុងនោះដែរ ប្រហែលជាមនុស្សនៅក្នុងក្រុមរបស់អ្នកមិនតែងតែគាំទ្រការងារ និងការ សម្រេចចិត្តរបស់អ្នកទេ ហេតុនេះ ចូរខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដោយខ្លួនឯង។ ក្នុងពេលនេះក៏គួរប្រយ័ត្នមាត់ក ពីព្រោះគ្រោះព្រោះសម្តីធ្វើអោយមានការខូចខាតច្រើន។ ឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នករំពឹងថាអាចអនុវត្តរាល់កិច្ចការ និងអាជីវ កម្មនានាបានយ៉ាងប្រសើរ។ ក្នុងនោះ ប្រសិនបើអ្នកនឹងចង់ផ្លាស់ប្តូររបត់ការងារ និងទីកន្លែង នឹងអាចធ្វើទៅបានយ៉ាងប្រសើរ។ ក្នុងថ្ងៃនេះក៏ជាពេលដែលមានអំណោយផលសម្រាប់ ការចូលរួម ការថ្លៃសន្ទរកថា ឬការសន្ទនាលើកិច្ចការងារទាំងឡាយ ដូច្នេះមិនចាំបាច់ត្រូវ ព្រួយបារម្ភច្រើនក្នុងការអនុវត្តការងារនោះទេ។ ផ្ទុយពីករណីនេះ សូមមានចិត្តអត់ធ្មត់សិន ប្រសិនបើអ្នកមិនទាន់បានឃើញលទ្ធផល ពីព្រោះភាពចម្រើនលូតលាស់គឺស្ថិតនៅលើ គន្លងផ្លូវ។ ឆ្នាំមមីសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ រាល់កិច្ចការសហការក្នុងថ្ងៃនេះមានអំណោយផល ណាស់។ ភាពស្មោះត្រង់ និងការជួយទំនុកបម្រុងរវាងមនុស្សក្នុងក្រុមការងារ និងដៃគូមាន កំរិតខ្ពស់។ អ្នកអាចទុកចិត្តមនុស្សទាំងនោះបាន។ ទន្ទឹមនឹងនេះ សូមប្រើពេលវេលានេះ ដើម្បីធ្វើការពិភាក្សាផ្តោះប្តូរយោបល់ និងលើកគម្រោងថ្មីសម្រាប់អនាគតអាជីពដ៏ប្រសើរ។ បោះបង់ចោលការសង្ស័យ និងការភ័យខ្លាចដែលមិនចាំបាច់។ ចំពោះស្ថានភាពអវិជ្ជមាន ដែលនឹងអាចកើតឡើង ក៏មិនចាំបាច់ត្រូវបារម្ភនោះ អ្វីៗនឹងធូរស្រាយលទៅវិញ ឬអ្នកក៏អាច ដោះស្រាយវាបានយ៉ាងងាយបំផុត។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការធ្វើទំនាក់ទំនងនានានៅក្នុងថ្ងៃនេះនឹងជួប ស្ថានភាពល្អប្រសើរ។ អ្នកអាចធ្វើឲ្យគេយល់ដឹងចិត្ត និងជួយគាំទ្ររាល់គោលបំណងរបស់ អ្នកបាន។ ពិសេសមនុស្សរួមក្រុមការងារនឹងជួយយកអាសារលោកអ្នកគ្រប់កាលទេសទាំង អស់ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ ចូរធ្វើអ្វីដែលអ្នកប៉ងប្រាថ្នាចុះ។ ក្នុងពេលស្របគ្នា នេះចូរកំចាត់ចេញភាពអាត្មានិយម ព្យាយាមរៀនសូត្រពីមនុស្សដែលនៅក្បែរ ហើយរក្សា អាកប្បកិរិយា និងពាក្យសំដីរបស់ខ្លួន។ ក្រៅពៅនេះ ចូរប្រយ័ត្នរឿងបាត់របស់នៅក្នុងពេល ព្រឹក។ ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះការងារទាំង ឡាយទោះតូចធំក្តី។ ព្យាយាមចូលទៅកាន់តែកៀកនឹងថ្នាក់លើ ហើយស្វែងយល់ពីដំណើរ ការការងារអោយកាន់តែជិតស្និទ្ធ ពីព្រោះអ្នកមានលទ្ធភាពប្រើប្រាស់ពត៌មានដែលអ្នក ទទួលបានមកអនុវត្តការងារអោយបានកាន់តែត្រឹមត្រូវនៅក្នុងថ្ងៃនេះ។ ក្នុងនោះសូមចងចាំ ថាការទទួលខុសត្រូវចំពោះការងារក្នុងការិយាល័យ ឬអាជីពដទៃក្តីនឹងធ្វើអោយអ្នកអាច សម្រេចបានជោគជ័យ ហើយឈានទៅដល់គោលដៅដែលអ្នកប៉ងប្រាថ្នា។ ដោយឡែក ចូរ អត់ធ្មត់នឹងទំនាក់ទំនងថ្មី ពីព្រោះភាពអាក់អន់ចិត្ត ក៏អាចឈានទៅដល់ការបែកបាក់។ ឆ្នាំរកាសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមិនអោយចំណាយពេលនិយាយ ចរចារឿងរ៉ាវដែលមិនចាំបាច់ មិនទាក់ទងនឹងការងារ។ ក្នុងនោះដើមរបស់អ្នក ដទៃនឹងក្លាយ ជាកំហុសផងដែរ។ ផ្ទុយពីនេះ រាល់កិច្ចការងារ និងបំណងប្រាថ្នារបស់អ្នកនឹងទទួលបាន ផលយ៉ាងល្អប្រសើរ។ បើទោះបីជាកង្វះខាតមួយចំនួនអាចកើតឡើងក្តី ទាំងនោះមិនមែនជា បញ្ហានោះទេ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងបង្កើតមុខរបរថ្មី ការចុះហត្ថលេខា និងការ ចំណាយដើមទុនមានអំណោយផលល្អប្រសើរណាស់។ ប៉ុន្តែសូមកុំខកខានក្នុងសកម្មភាព ការងារ ឬការងារជាក្រុម ពីព្រោះវត្តមាននេះនឹងធ្វើអោយមានការយល់ដឹងយ៉ាងល្អ។ ឆ្នាំចសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាពេលវេលាល្អ សម្រាប់ការធ្វើទំនាក់ទំនងការទូតរវាងមនុស្ស ជុំវិញខ្លួនពិសេសដៃគូការងាររបស់អ្នក។ លើសពីនេះ អ្នកអាចបញ្ចប់ប្រតិបត្តិការពាណិជ្ជ កម្ម ឬធ្វើការបណ្តាក់ទុនសម្រាប់ការងារតូចធំថ្មីៗបានយ៉ាងប្រសើរ។ បើទោះ បីជាយ៉ាងនេះ ក្តី អ្នកក៏អាចរងឥទ្ធិពលពីខាងក្រៅខ្លាំងដែរ ហេតុនេះបើទោះបីជាយ៉ាងណាក្តី សូមកុំបាក់ ទឹកចិត្ត រក្សាទំនាក់ទំនង ហើយព្យាយាមសិក្សារៀនសូត្រដកស្រង់បទពិសោធន៍បន្ថែមពី មនុស្សដែលនៅជុំវិញខ្លួន។ ផ្ទុយពីនេះ ប្រហែលជាមិនគួរចែករំលែកពត៌មានសំខាន់ ឬធ្វើ ទំនាក់ទំនងជិតស្និទ្ធពេកនឹងមនុស្សឆ្នាំមមីនោះទេនៅពេលនេះ។ ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយបោះបង់ ចោលការបាត់បង់ជំនឿចិត្តទៅលើខ្លួនឯង និងស្ថានភាពដែលកើតឡើងនៅជុំវិញខ្លួន។ ការ សង្ស័យច្រើនធ្វើអោយអ្នកអនុវត្តការងារខុស និងអាចបង្កើតជាបញ្ហាក្នុងទំនាក់ទំនងផងដែរ យកល្អគួរគិតគូរអោយបានច្រើន ហើយបើអាចបោះបង់ចោលពត៌មានខ្លះដែលមិនទាក់ទង នឹងកិច្ចការងារជាសំខាន់។ នៅរវាងពេលព្រឹកស្ថានភាពអាជីវកម្មហាក់មានភាពតានតឹង បន្តិច ប៉ុន្តែសូមតស៊ូបន្តិច ចាប់ពីពេលថ្ងៃទៅស្ថានភាពនឹងបានកែប្រែ ហើយផលល្អប្រសើរ និងកើតឡើង។ ក្នុងនោះ សូមកុំភ្លេចការផ្សព្វផ្សាយពាណិជ្ចកម្មសម្រាប់អាជីវករ។ ចំណាំៈឆ្នាំទាំង៤ ខាល ថោះ មមែ រកា រាសីឡើងខ្ពស់ត្រដែត។