អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា – ៤ ខែកក្កដា ២០២៣

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះបានបញ្ចាក់ថា ចាប់ពីថ្ងៃទី ២៨ ខែមិថុនា – ៤ ខែកក្កដា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គនៃប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។

លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

៣-តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
  • អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner