ផ្តល់ពូជសត្វពពែ គោ និងជ្រូកកណ្តុរដល់មន្រ្តីឧទ្យានុរក្សចិញ្ចឹមដើម្បីជួយជំរុញជីវភាព ឱ្យកាន់តែល្អប្រសើរ

ខេត្តពោធិ៍សាត់៖​ ក្រសួងបរិស្ថាន បានធ្វើការចែកសត្វចិញ្ចឹមដូចជា គោ ក្របី ជ្រូក ពពែ មាន់ ដល់មន្រ្តី ដែលកំពុងបំពេញការងារនៅតាមដែនជម្រកសត្វព្រៃមួយចំនួននៅក្នុងប្រទេសកម្ពុជា។
          
កម្មវិធីនេះ ធ្វើឡើងដើម្បីសម្រួលជីភាពស្នូលរបស់មន្រ្តីប្រចាំការដើម្បីការពារសត្វព្រៃ ក៏ដូចជា ព្រៃឈើតាមដែនជម្រកសត្វព្រៃនៅកម្ពុជា។ នេះជាផ្នែកមួយនៃចូលរួមកែលម្អជីវភាពរស់នៅ និងចូលរួមការពារធនធានធម្មជាតិឲ្យមាននិរន្តរភាព។
   
លោក សន ជួន ប្រធានប្រចាំស្នាក់ការឧទ្យានុរក្សប្រម៉ោយ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុក វាលវែង ខេត្ត ពោធិ៍សាត់បានឱ្យដឹងថា៖ចាប់ពីចុងឆ្នាំ ២០២២មកក្រសួងបរិស្ថាន បានផ្តល់នូវពូជ សត្វពពែ ជ្រូកកណ្តុរ និងគោសម្រាប់មន្រ្តីចិញ្ចឹមដែលជួយជំរុញដល់ មន្រ្តីឧទ្យានុរក្សដើម្បី រកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់អង្គភាពនិងក៏ដូចជាបង្កើន ប្រាក់ចំណូលគ្រួសារផងដែរ។
      លោកបានបញ្ជាក់ថាកាលពីដើមឡើយការចិញ្ចឹមពពែជួបការលំបាកមួយចំនួនដូចជាពពែឈឺស្លាប់ ប៉ុន្តែក្រោយមកតាមរយៈការមានបទពិសោធន៍បន្តបន្ទាប់ ពពែទាំងអស់ពុំបានឈឺដូចកាលពីមុនទៀតឡើយពោលគឺវាបានហុចជាកូនកើនឡើងបន្តបន្ទាប់ និងគួរជាទីសប្បាយចិត្ត។
   
ជាមួយគ្នានេះលោកបានបញ្ជាក់ប្រាប់ផងថា”ពពែលដែលជាអំណោយរបស់ក្រសួងបរិស្ថាន នៅពេលវាបានកូនមកក្រសួងនឹងយកមេរបស់វាទៅដាក់នៅទីស្នាក់ការមួយផ្សេងទៀតដើម្បីបន្តពូជ ប៉ុន្តែសម្រាប់កូនជារបស់ទីស្នាក់ការដែលយើងអាចមានសិទ្ធយកកូនទៅលក់ ឬចិញ្ចឹមបីបាច់បានទាំងអស់”។
 
ដោយឡែក លោក ង៉ោក សុផល មន្រ្តីឧទ្យានុរក្សប្រចាំនៅដែនជម្រកសត្វព្រៃភ្នំសំកុសស បានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅដែនជម្រកសត្វព្រៃភ្នំសំកុស មានស្នាក់ការចំនួន២ដែលបានចិញ្ចឹមសត្វនេះគឺស្នាក់ការដែនជម្រកសត្វព្រៃប្រម៉ោយ និងស្នាក់ការដែនជម្រកសត្វព្រៃថ្មរំលីង មានចិញ្ចឹមគោចំនួន៣០ក្បាល ជ្រូកកណ្តុរ ១៧ក្បាលនិង ចិញ្ចឹមពពែមួយចំនួនទៀត។
    លោកបានបញ្ជាក់ប្រាប់ថាការចិញ្ចឹមនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ក្រសួងបរិស្ថានដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់មន្រ្តីឧទ្យានុរក្ស។សម្រាប់នៅពេលនេះមានសត្វវពពែចំនួន៣៨ក្បាល។ការចិញ្ចឹមសត្វពពែនេះដែរបានចាប់ផ្តើមឡើងនាចុងឆ្នាំ ២០២២ ដែលគិតរហូតមកដល់ពេលនេះជាង៨ខែផងដែរ។
       
ជាមួយគ្នានេះ លោក ស ជួន ប្រធានស្នាក់ការដែនជម្រកសត្វព្រៃប្រម៉ោយ បានឱ្យដឹងថា៖ការចែកពូជសត្វនេះគឺជាគោលនយោបាយរបស់ក្រសួងបរិស្ថានដែលលើកតម្កើងជីវភាពរបស់មន្រ្តី និងបង្កើតការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងគោលដៅចូលរួមការពារបរិស្ថាន ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិ។
      
គួរបញ្ជាក់ថាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយក្រសួងបរិស្ថាន បានសម្រេចបង្កើតគម្រោងរេដបូក ភ្នំសំកុស ឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់ដែនជម្រកសត្វព្រៃភ្នំសំកុស និងច្រក របៀង អភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលជាប្រព័ន្ធតំបន់ការពារធម្មជាតិ៕

អត្ថបទ ៖ លោក ជិនម៉ាដេប៉ូ
រូបភាព ៖ លោក រិនរចនា និង លោក សែមបូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner