ឯកឧត្តម ប៉ែន សំអាត ចាត់ទុកលោកគ្រូ អ្នកគ្រូ ជាឆ្អឹងខ្នងក្នុងការកសាងធនធានមនុស្ស សម្រាប់បន្តវេនការពារសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

(កណ្តាល)៖ ឯកឧត្តមបណ្ឌិត ប៉ែន សំអាត អនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះជួយស្រុកកណ្តាលស្ទឹង តំណាងឯកឧត្តមកិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញជួបជាមួយលោកគ្រូអ្នកគ្រូចំនួន ៩៨៨នាក់ ទូទាំងស្រុកកណ្តាលស្ទឹងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការណបក្សប្រជាជនកម្ពុជាស្រុកកណ្តាលស្ទឹង។

ឯកឧត្តម ប៉ែន សំអាត បាននាំនូវការនឹករឭក និងការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សនិងរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទូទៅ ទោះបីជាសម្តេចទាំងទ្វេមានភារកិច្ចមមាញឹកយ៉ាងណាក្តី ។

ឯកឧត្តម ប៉ែន សំអាត បានលើកឡើង ប្រវត្តិស្នាដៃ និងទស្សនៈវិស័យរបស់ គណបក្សប្រជាជនកម្ពុជា ដោយផ្សារភ្ជាប់ជាមួយស្មារតី ៧មករា អមតៈ និងការគាំទ្រយ៉ាងប្តូរផ្តាច់ចំពោះបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត ព្រមទាំងបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត ។

ឯកឧត្តម ប៉ែន សំអាត បានចាត់ទុកវិរភាព និងការទទួលខុសត្រូវរបស់គ្រូបង្រៀន ក្នុងការងារកសាងធនធានមនុស្ស សម្រាប់បន្តវេនការពារសន្តិភាព និងចូលរួមអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។

ឯកឧត្តម បន្តទៀតថា ការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ដោយមានការចូលរួមយ៉ាងសកម្មពីសហគមន៍ និងអាជ្ញាធរមានសមត្ថកិច្ច និង ការត្រៀមឯកសារបោះឆ្នោតឱ្យបានល្អ និងការចលនាប្រជាជនទៅចូលរួមបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ៕

ដោយ ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner