លោកភីតានិយាយថា លោកមានការគាំទ្រគ្រប់គ្រាន់ ពីព្រឹទ្ធសភា ដើម្បីក្លាយជា នាយករដ្ឋមន្រ្តី

ថៃ៖បេក្ខជន នាយក រដ្ឋ មន្ត្រី ឈាន មុខ គេ របស់ ប្រទេស ថៃ លោក ភីតា លីមចារ៉នរ៉ាត បាន និយាយ នៅ ថ្ងៃ អង្គារ នេះ ថា លោក មាន ការ គាំទ្រ គ្រប់ គ្រាន់ ពី ព្រឹទ្ធ សភា ដើម្បី ក្លាយ ជា នាយក រដ្ឋ មន្ត្រី បន្ទាប់ របស់ ប្រទេស នេះ ។

ការ ថ្លែង យ៉ាង ដូច្នេះ របស់ លោក ភីតា ដែល ជា មេដឹកនាំ នៃ គណបក្ស ចលនា ឆ្ពោះ ទៅ មុខ (MFP) ធ្វើ ឡើង ខណៈ លោក ប្រឈម មុខ នឹង ភាព ស្រពិច ស្រពិល ក្នុង ការ ក្លាយ ជា នាយក រដ្ឋ មន្ត្រី ថៃ ទោះ បី ជា គណបក្ស រប ស់ លោក ឈ្នះ ការ បោះ ឆ្នោត ក្នុង ការ បោះ ឆ្នោត កាល ពីជាង មួយ ខែ មុន ក៏ ដោយ ។

ក្រោម រដ្ឋ ធម្មនុញ្ញ របស់ ប្រទេស ថៃ លោក ភីតា ត្រូវ ការ សម្លេង គាំទ្រ យ៉ាង តិច ៣៧៦ សម្លេង ទាំង ពី ស មាជិក សភា និង ព្រឹទ្ធ សភា ។ នៅ ពេល នេះ សម្ព័ន្ធ គណបក្ស នយោបាយចំនួន ៨ របស់ លោក អាច ផ្ដល់ សម្លេង គាំទ្រ ត្រឹម តែ ៣១៣ ប៉ុណ្ណោះ ។

នៅ ពេល សួរ ថា លោក ទទួល បាន ការ គាំទ្រ ពី ព្រឹទ្ធ សភា ប៉ុន្មាន លោក ភីតា និយាយ ថា ៖ « គ្រប់ គ្រាន់ សម្រាប់ ខ្ញុំ ដើម្បី ក្លាយ ជា នា យក រដ្ឋ មន្ត្រី » ។
គួរ បញ្ជាក់ ថា មន្ទិល សង្ស័យ លើ លទ្ធ ភាព ដែល ថា លោក ភីតា នឹង ក្លាយ ជា នាយករដ្ឋ មន្រ្តី ឬ អត់នោះ បា ន កើត មាន ជុំ វិញ ភាព ចម្រូង ចម្រាស ដោយ សារ សំណើរ របស់ គណបក្ស MFP លើ ការ កែប្រែ ច្បាប់ ស្ដី ពី ការ ប្រមាថ អង្គ ព្រះ មហាក្សត្រ ដ៏ តឹង រ៉ឹង របស់ ប្រទេស ថៃ ដោយ MFP លើក ឡើង ថា ច្បាប់ នេះ ត្រូវ បាន ប្រើ ប្រាស់ ជា ឧបករណ៍ នយោបាយ ប្រឆាំង នឹង គូ ប្រជែង របស់ រដ្ឋាភិបាល បច្ចុប្បន្ន ។

ជំហរ នេះ បាន ធ្វើ ឱ្យ មាន ការ ប្រឆាំង ពី អ្នក រាជា និយម របស់ ប្រទេស និង ពួក ឥស្សរជន នយោបាយចាស់ ៗ រួម ទាំងសមាជិក ព្រឹទ្ធ សភា ដែល មាន និន្នាការ អភិរក្ស និយម ផង ដែរ ។ យ៉ាង ណា មិញ លោក ភីតា និយាយ ថា MFP កំពុង ដំណើរ ការ ពន្យល់ ពី ជំហរ របស់ ខ្លួន ដល់ សមាជិក ព្រឹទ្ធ សភា មុន ពេល ការ បោះ ឆ្នោត សភា ខែ កក្កដា ចូល មក ដល់ ។

លោក ប ន្ត ថា ៖ « ការ ធ្វើ វិសោធនកម្ម ច្បាប់ ឲ្យ ស្រប តាម បរិបទ សង្គម មិន មែន ជា អ្វី ដែល នឹង បញ្ឈប់ ការ បង្កើត រដ្ឋាភិបាល នោះ ទេ » ។

គួរ ជ្រាប ថា បន្ទាប់ ពី ប្រជុំដំបូង នៅ ថ្ងៃ ទី ៣ ខែ កក្កដា សភា ថៃ រំពឹ ង ថា នឹ ង បោះ ឆ្នោត ជ្រើស រើស នាយក រ ដ្ឋ មន្ត្រី នៅ ថ្ងៃ ទី ១៣ ខែ កក្កដា ខាង មុខ
ប្រែសម្រួល៖ហួន ឌីណា

ads banner