ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា៖ ខ្លួនមានគ្រប់បរិក្ខារ ដើម្បីបញ្ចេញចូលសមុទ្រ នូវសំណល់ទឹក ដែលចម្រាញ់ជាតិ វិទ្យុសកម្មចេញ
ជប៉ុន៖ប្រតិបត្តិករ រោងចក្រ នុយក្លេអ៊ែរ ជប៉ុន ហ្វូគូស៊ីម៉ា បាន និយាយ កាល ពី ថ្ងៃ ច ន្ទ ថា ខ្លួន មាន រាល់ បរិក្ខារ ដែល ត្រូវ ការ សម្រាប់ បញ្ចេញ ទៅ ក្នុង សមុទ្រ នូវ សំណល់ ទឹក ដែល ឆ្លង កាត់ ការ ចម្រាញ់ យក ជា វិទ្យុ សកម្ម ចេញ ពី រោ ងចក្រ ហើយ នឹង ត្រៀម រួច រាល់ សម្រាប់ ការ ត្រួត ពិនិត្យ សុវត្ថិភាព ដោយ និយតករ ជប៉ុន ក្នុង សប្តាហ៍ នេះ ស្រ ប ពេល ដែល ក្រុម អ្នក ប្រឆាំង ទៅ នឹង ផែនការ បញ្ចេញ កាក សំណល់ ទឹក ទាំង ក្នុង និង ក្រៅ ប្រទេស នៅ តែ លើក ឡើង ពី បញ្ហា សុវត្ថិភាព ។
ក្រុម ហ៊ុន Tokyo Electric Power Company Holdings (TEPCO) ដែល ជា ប្រតិបត្តិករ បាន និយាយ ថា ខ្លួន បាន ដំឡើង ផ្នែក ចុង ក្រោយ នៃ ផ្លូវ រូង ក្រោម ដី ដែល ជីក ដើម្បី បញ្ចេញ កាក សំណល់ ទឹក ពី រោង ចក្រ ទៅ សមុទ្រ ដោយ បញ្ចប់ ការ សាង សង់ ឧបករណ៍ ចាំ បាច់ ដែល ចាប់ ផ្តើម កាល ពី ខែ សីហា ឆ្នាំ មុន ។
ប្រធាន អាជ្ញាធរ បទ ប្បញ្ញត្តិ នុយក្លេអ៊ែរ លោក Shinichi Yamanaka ដែល បាន ទៅ មើល រោងចក្រ នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែល រង គ្រោះ ដោយ សារ រញ្ជួយដី និង រលក យក ស៊ូណាមិ ក្នុង ឆ្នាំ ២០១១ កាល ពី សប្តាហ៍ មុន បាន និយាយ ថា ការ ត្រួត ពិនិត្យ សុវត្ថិភាពលើ បរិក្ខារ នឹង ចាប់ ផ្តើម នៅ ថ្ងៃ ពុធ នេះ ។
ក្រុម មន្ត្រី ជប៉ុន បាននិយាយថា ប្រសិន បើ អ្វី ៗ ដំណើរ ការ ល្អ ក្រុម ហ៊ុន TEPCO រំពឹង ថា នឹង ទទួល បាន ការ អនុញ្ញាតិ សុវត្ថិភាព សម្រាប់ ការ បញ្ចេញ កាក សំណល់ ទឹក នៅ មួយ សប្តាហ៍ បន្ទាប់ ពី ការ ត្រួត ពិនិត្យ បាន បញ្ចប់ ។
គួរ បញ្ជាក់ ថា ផែនការ បញ្ចេញ កាក សំណល់ ទឹក ចេញ បាន ប្រឈម មុខ នឹង ការ តវ៉ា យ៉ាង ខ្លាំង ក្លា ពី ក្រុម អ្នក នេសាទ ក្នុង ស្រុក ដែល ព្រួយ បារម្ភ អំពី សុវត្ថិភាព ខណៈ ប្រទេស ជិត ខាង រួម ទាំង កូរ៉េ ខាង ត្បូង ចិន និង បណ្ដា ប្រទេស កោះ ប៉ាស៊ីហ្វិក មួយ ចំនួន ក៏ បាន លើក ឡើង ពី ការ ព្រួយបារ ម្ភ ដូច គ្នា ។
មន្ត្រី រដ្ឋាភិបាល និយាយ ថា សំណល់ ទឹក ដែល បច្ចុប្ប ន្ន រក្សា ទុក ក្នុង ធុង ប្រហែល ១ ពាន់ នៅ រោងចក្រ ហ្វូគូស៊ីម៉ា ត្រូវ តែបញ្ចេញ ចោល ដើម្បី ការពារ ការ លេច ធ្លាយ ដោយ ចៃដន្យ ក្នុង ករណី មាន ការ រញ្ជួយ ដី និង ដើម្បី បង្កើត កន្លែង សម្រាប់ ការ រុះ រើ រោងចក្រ ។ មន្រ្តី បន្ត ថា សំណល់ ទឹក ដែល ឆ្លង កាត់ ការ ចម្រាញ់ ប៉ុន្តែ នៅ តែ ជាប់ ជាតិ វិទ្យុសកម្ម តិច តួចនោះ នឹង ត្រូវ បន្ថយ ជាតិ វិទ្យុ សកម្ម ទៅ កម្រិត សុវត្ថិភាព ហើយ បញ្ចេញ បន្តិច ម្តង ៗ ទៅ ក្នុង មហាសមុទ្រ ក្នុង រយៈ ពេល ជា ច្រើន ទសវត្សរ៍ ដែល នឹងមិន បង្ក គ្រោះថ្នាក់ ដល់ មនុស្ស និង ជីវិត ក្នុង សមុទ្រ ទេ ។
យ៉ាង ណា មិញ អ្នក វិទ្យាសាស្រ្ត បាន លើក ឡើង ថា គេ មិន អាច ដឹង ពី ផល ប៉ះ ពាល់ រយៈ ពេល វែង និង កម្រិត ទាប នៃ សារធាតុ វិទ្យុសកម្មបាន ទេ ហើយ ការ បញ្ចេញ កាក សំណល់ ទឹក គួរ តែ ពន្យារ ពេល ។ អ្នក ផ្សេង ទៀត និយាយ ថា ផែនការ បញ្ចេញ សំណល់ ទឹក គឺ មាន សុវត្ថិភាព ប៉ុន្តែ អំពាវ នាវ ឱ្យ មាន តម្លាភាព បន្ថែម ទៀត រួម ទាំង ការ អនុញ្ញាត ឲ្យ អ្នក វិទ្យាសាស្ត្រ ខាង ក្រៅ ប្រទេស ចូល រួម ក្នុង ការ យក គំរូ និង តាម ដាន ការ បញ្ចេញ ជា ដើម ។
កន្លង មក ប្រទេស ជប៉ុន បាន ស្វែង រក ការ គាំទ្រ ពី ទីភ្នាក់ងារ ថាមពល បរមាណូ អន្តរជាតិ ដើម្បី ទទួល បាន ភាព ជឿ ជាក់ និង ធានា ថា ខ្លួន មាន វិធានការ សុវត្ថិភាព ដែល ស្រប តាម ស្តង់ដារ អន្តរជាតិ ៕
ប្រែសម្រួល៖ហួន ឌីណា