ប៉ូលិសហ្វីលីពីន ជួយសង្គ្រោះជនរង គ្រោះបរទេស ពីការជួញដូរមនុស្សជាង ១ ១០០ នាក់

ម៉ានីល៖ ប៉ូលិស ហ្វីលីពីន បាន ឱ្យ ដឹង នៅថ្ងៃ អង្គារ ទី ២៧ ខែ មិថុនា នេះ ថា ខ្លួន បាន ជួយ សង្គ្រោះ ជន រង គ្រោះ បរទេស ជាង ១ ១០០ នាក់ ដែល ត្រូវ បាន គេ ជួញ ដូរ ចូល ទៅ ហ្វីលីពីន   ដើម្បី ឱ្យ ធ្វើ ការ ក្នុង កាស៊ីណូ អនឡាញ នៅ ទី ក្រុង ម៉ានីល ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន AFP ។
បើ តាម រ៉យទ័រ ប៉ូលិស បាន ជួយ សង្រ្គោះ ពួក គេ បន្ទាប់ ពី ចុះ ប្រតិបត្តិការ វាយ ឆ្មក់ លើ អគារ ចំនួន៧ ក្នុង រដ្ឋធានី កាល ពី យប់ ថ្ងៃ ចន្ទ ខណៈ ជន រង គ្រោះបរទេស ទាំង នោះ រួម មាន ទាំង ជន ជាតិ ចិន វៀតណាម សិង្ហបូរី និង ម៉ាឡេស៊ី ។ ប៉ូលីស និយាយ ថា ជន រង គ្រោះ បាន ទទួល យក ការងារ ដែល គេ បង្ហោះ នៅ លើ បណ្ដាញ សង្គម ហ្វេសប៊ុក ទៅ ធ្វើ ការ នៅ ហ្វីលីពីន ជា « ជំនួយ ការ លេង ហ្គេម អនឡាញ » ។
អ្នក នាំ ពាក្យ នៃ ក្រុម ប្រឆាំង ឧក្រិដ្ឋកម្ម តាម អ៊ីនធឺណិត របស់ ប៉ូលីស ជាតិ ហ្វីលីពីន លោក ស្រី Michelle Sabino បាន និយាយ ថា អ្នក ដែល ត្រូវ បាន ជួយ សង្រ្គោះ ទាំង អស់ រួម មាន ជន បរទេស ចំនួន ១ ១៩០ នាក់ និង ជន ជាតិ ហ្វីលីពីន ចំនួន ១ ៥២៥ នាក់ ។  
ការ បង្រ្កាប និង ជួយ សង្រ្គោះ ទ្រង់ ទ្រាយ ធំ បែប នេះ ធ្វើ ឡើង ចំ ពេល ដែល មាន ការ កើន ឡើង លើ ការ ព្រួយ បារម្ភ ជា អន្តរជាតិ ជុំ វិញ ការ ឆបោក តាម អ៊ីនធឺណិត នៅ ក្នុង តំបន់ អាស៊ី ប៉ាស៊ីហ្វិក ។
លោក ស្រី Sabino បាន ប្រាប់ អ្នក យកព័ត៌មាន បន្ទាប់ ពី ការ វាយ ឆ្មក់ ថា ព័ត៌មាន ជា បឋម វា ជា ករណី ការ ជួញ ដូរ មនុស្ស ហើយ ប៉ូលិស នឹង ធ្វើ ការ ស៊ើប អង្កេត គ្រប់ យ៉ាង ទាំង អស់ ។
កាល ពី ខែ ឧសភា អាជ្ញាធរ បាន ជួយ សង្គ្រោះ មនុស្ស ជាង ១ ពាន់ នាក់ មក ពី ប្រជាជាតិ អាស៊ី មួយ ចំនួន ដែល ត្រូវ បាន ជួញ ដូរ ចាប់ ឃុំ ខ្លួន និង បង្ខំ ឱ្យ ចូល ទៅ ក្នុង ប្រទេស ហ្វីលីពីន ដើម្បី ដំណើរ ការ ការ បោក ប្រាស់ តាម អ៊ីនធឺណិត ៕
ប្រែសម្រួល៖ហួន ឌីណា  

ads banner