ជនសង្ស័យ ៦៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី២៧ ខែមិថុនា ម្សិលមិញ
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៦៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ៧នាក់ (ស្រី ២នាក់)។ +ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ១៣ករណី ឃាត់ ៤២នាក់ (ស្រី ៣នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៨៩៦,៧៥ក្រាម និង៤កញ្ចប់តូច។ -អុិចស្តាសុី (mdma) = ៣២១៥,៩៥ក្រាម។ -ហេរ៉ូអុីន (Heroine) = ៣៦៤០,០ក្រាម។ លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៨អង្គភាព ៕ដោយភារ៉ា និងប៊ុនធី
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕