រដ្ឋមន្ត្រី ព្រុំ សុខា បានជំរុញលើកទឹកចិត្តដល់មន្រ្តីទទួលតំណែងថ្មី ត្រូវពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងាររបស់ខ្លួនជាបន្តទៀត

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង សរុប មានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់ ។ យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសមានមន្ត្រីរាជការក្រសួងមុខងារសាធារណៈចំនួន ៦៨រូប តាមឋានានុក្រម រាប់ចាប់តាំងពីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រហូតដល់ប្រធានការិយាល័យ ក្នុងប្រអប់តាមរចនាសម្ព័ន្ធដែលមានស្រាប់បច្ចុប្បន្នរបស់ក្រសួងមុខងារសាធារណៈ។

ឯកឧត្តម ព្រុំ សុខា បានសម្តែងការកោតសរសើរចំពោះមន្រ្តីរាជការទាំងអស់របស់ក្រសួងមុខងារសាធារណៈដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញការងារ និងមានភាពជាអ្នកដឹកនាំប្រកបដោយនវានុវត្តន៍ ដោយយកគំរូតាមមគ្គុទេស ភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសិ្ថរភាព និរន្តរភាពរដ្ឋបាលសាធារណៈ តាមរយៈការធ្វើដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗនិងការធ្វើកំណែទម្រង់ជាបន្តបន្ទាប់។

ឯកឧត្តម ព្រុំ សុខា បានជំរុញលើកទឹកចិត្តដល់មន្រ្តីទទួលតំណែងថ្មី ត្រូវពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងាររបស់ខ្លួនជាបន្តទៀត ឱ្យសក្តិសមនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ សំដៅរួមចំណែកកសាងសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។ យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ដែលត្រូវបានទទួលការតែងតាំង និងប្រគល់ភារកិច្ចមានចំនួន ៦៨រូប ៕

ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner