ឯកឧត្តម ប៉ែន សំអាត ៖ មានគណបក្សប្រជាជន មានសម្ដេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍន៍ និងសុខសន្តិភាព

កណ្តាល ៖ ផ្លូវលំមួយខ្សែប្រវែង ៤៥០០ម៉ែត្រម៉ែត្រកម្ពស់ ១ទឹកកន្លះ ទទឹង៧ម៉ែត្រ ចំណាយទឹកប្រាក់អស់១៧៥០០ដុល្លារ តភ្ជាប់ពីផ្លូវជាតិលេខ២ (ស្ពានព្រែកស្លែង)ដល់ព្រំប្រទល់ឃុំទ្រាស្ថិតនៅក្នុងនៅក្នុងឃុំព្រែករកាស្រុកកណ្តាលស្ទឹងខេត្តកណ្តាលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃី២៨ខែមិថុនាឆ្នាំ២០២៣។

ពិធីនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិត ប៉ែន សំអាត អនុប្រធានទី១ គណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានចុះជួយស្រុកកណ្តាលស្ទឹង តំណាងឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ។

ឯកឧត្តម ប៉ែន សំអាត បញ្ជាក់ថា គុណបំណាច់ និងសមិទ្ធផលដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាកន្លងមក និងទស្សនវិស័យរបស់គណបក្ស គឺ ការពារសន្តិភាពជាតិឱ្យបានជាដាច់ខាត លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមយ៉ាងសកម្មពីសហគមន៍ និងអាជ្ញាធរមានសមត្ថកិច្ច ។

ឯកឧត្តម បញ្ជាក់បន្ថែមថា មានគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍន៍ ប្រទេសជាតិមានសុខសន្តិភាព រីកចម្រើនគ្រប់វិស័យ គ្រប់ទិសទី។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី ១៨ ។ ឯកឧត្តម ប៉ែន សំអាត ក៏បាននាំយកថវិកាចំនួន ៣០លានរៀល របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឧបត្ថម្ភសម្រាប់បម្រើការងារអភិវឌ្ឍន៍មូលដ្ឋាននេះបន្តទៀតផងដែរ ៕


ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner