លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ជាង ៤០០នាក់ប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស
ខេត្តកណ្ដាល ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកល្វាឯមក្រុងអរិយក្សត្រជាប្រធានក្រុមការងារទទួលបន្ទុកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯមក្រុងអរិយក្សត្រតំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រែកហ្លួង ស្ថិតក្នុងក្រុងអរិយក្សត្រខេត្តកណ្តាល ។
ឯកឧត្តម ជាប ដាវុធ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំក្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀតជាងនេះទៅទៀតរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រសប់និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសជាតិមានកិត្តិយសទទួលឥស្សរជនជាន់ខ្ពស់ក្នុងបណ្ដាប្រទេសនានានៅលើពិភពលោកចូលរួមប្រជុំអាស៊ានដោយបានទទួលជោគជ័យគួរជាទីមោទន ។
ឯកឧត្តម ជាប ដាវុធ មានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាបានដឹងហើយថា ការសិក្សារៀនសូត្រមិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចម្រើន ភាពសុខដុម និងចិរភាពទៀតផង។ ទន្ទឹមនឹងនោះ ការអបរំត្រូវតែឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម។ ក្នុងស្មារតីនេះ ឯឧនៅតែយល់ថា ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ជាប ដាវុធ ក្នុងនាមឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀន បង្ករអស្ថេរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិ ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើមនោះ ត្រូវញ៉ាំងខ្លួនក្មួយៗឲ្យទៅជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិងវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់បានទៅថ្ងៃអនាគត។ ទន្ទឹមនឹងនោះ សូមក្មួយៗចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនឯង និងអ្នកដទៃ ក៏ដូចជារក្សាបាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិយើងទាំងមូលផងដែរ ។ មានព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តថ្មីមួយទៀតនឹងមកដល់ នោះគឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតសម្រាប់កំណត់នូវជោគវាសនា និងអនាគតរបស់យើងទាំងអស់គ្នា ពោលគឺ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ដើម្បីធានាបាននូវ សន្តិភាព ការអភិវឌ្ឍ និងដើម្បីលើកកម្ពស់ជីវភាពរបស់យើង ទាំងអស់គ្នា។ ដូច្នេះសូមអំពាវនាវជូនចំពោះសិក្សានុស្សិស្សលោកគរូអ្នកគ្រូប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតទាំងអស់គ្នា សូមត្រៀមខ្លួនឲ្យបានល្អ ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនយើង គ្រួសារយើង ស្រុកភូមិយើង និងប្រទេសជាតិយើង ៕
ដោយ ៖ ស៊ូ ប៊ុនធី