អកត្រីក្បាលប្រផេះច្រើនរស់នៅតាមតំបន់ព្រៃ ដងស្ទឹង ដងទន្លេ ព្រែក អូ ត្រពាំងព្រៃលិចទឹក ជាពិសេសនៅតំបន់បឹងទន្លេសាប
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ អកត្រីក្បាលប្រផេះ ( Grey-headed Fisheagle ) ឬ មានឈ្មោះតាមវិទ្យាសាស្រ្តថា Ichthyophaga ichthyaetus ជាប្រភេទសត្វជិតទទួលរងការគំរាមកំហែង (NT) លើពិភពលោក ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហម របស់អង្គការ IUCN។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានដែលបានចញផ្សាយនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣បានឱ្យដឹងថាអកក្បាលប្រផេះ មានវត្តមាន ពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ព្រៃតាមដងស្ទឹង ដងទន្លេ ព្រែក អូ ត្រពាំងព្រៃលិចទឹកទន្លេធំៗ ជាពិសេសនៅតំបន់បឹងទន្លេសាប។
សត្វប្រភេទនេះវាមានមាឌធំ កវែងជាងអកដ៏ទៃ ក្បាល ពណ៌ប្រផេះ សម្បុរត្នោតចាស់ ចុងកន្ទុយខ្មៅ ពោះ និងកន្ទុយ ស ដើមទ្រូងពណ៌ត្នោតចាស់ ស្លាបផ្នែកក្រោម ពណ៌ខ្មៅ ហើយវាមានពងតែ ២ប៉ុណ្ណោះ ៕
ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។