ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បើកកិច្ចប្រជុំលើក ទី៨ នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជន ជាន់ខ្ពស់ នៃក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយ ឆ្នាំ២០២៥ (HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី ។

កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើសេចក្តីព្រាងនៃ ចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ ដែលនឹងក្លាយជា សហគមន៍មួយដ៏រឹងមាំ ឈានមុខ មានភាពកលៀវក្លា ហើយប្រមូលផ្តុំលើប្រជាជន។

តំណាងពីប្រទេស ទីម័រខាងកើត ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ក្នុងឋាន:ជាអ្នកសង្កេតការណ៍ ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner