អ្នកដោះមីនស្ត្រី កញ្ញា ផុន ស្រីស្រស់ មានមោទនភាពចំពោះអាជីពរបស់ខ្លួ នដែលអាចជួយប្រទេសជាតិបាន

អត្ថបទដោយ៖
CPA

សៀមរាប៖ ស្ថិតក្នុវ័យ ២៦ឆ្នាំ មានមាឌធំដំបង សម្បុរសណ្តែកបាយ និងកំពុងរស់នៅស្រុកប្រាសាទបាគង ខេ ត្ត សៀមរាប កញ្ញា ផុន ស្រីស្រស់ ជាស្ត្រីកម្រម្នាក់កំពុងប្រឡូកក្នុងការងារជាអ្នកដោះមីន ក្នុងអង្គការដោះមីនដ៏ល្បីល្បា ញប្រចាំប្រទេសកម្ពុជា គឺមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីននៅកម្ពុជាឬហៅកាត់ថា ស៊ីម៉ាក់ ។
ក្នុងឯកសណ្ឋានជាអ្នកដោះមីន កញ្ញា ផុន ស្រីស្រស់ បានរៀបរាប់ឱ្យដឹងពីសកម្មភាពការងារប្រចាំថ្ងៃថា ជាទូទៅ កញ្ញាត្រូវក្រោក ពី ព្រឹក ម៉ោង ៥: ៤៥នាទី ដើម្បីធ្វើដំណើរលើចម្ងាយផ្លូវប្រមាណ ២០គីឡូមែត្រ ពី ផ្ទះទម្រាំដល់កន្លែងធ្វើការ ។លុះពេល ដល់ កន្លែង ធ្វើ ការ ម៉ោង ប្រមាណ ជា ៧ព្រឹក។ កញ្ញា ត្រូវ រៀប ចំ ខ្លួន សម្រាប់ ធ្វើ ការ ដោយការពាក់ អាវក្រោះ មួក និងពិនិត្យ ម៉ាស៊ីន ពិនិត្យ មីន។
មុន ចូល ធ្វើ ការ ជា អ្នក ដោះ មីន កញ្ញា បានឱ្យដឹងថា កញ្ញា នៅផ្ទះ ជួយ កិច្ចការម្តាយ ដូចក្មេងដទៃទៀតដែរ។ចំណែកមូល ហេតុ ដែល កញ្ញា ចាប់ យក អាជីព ធ្វើ ការ ជា អ្នក ដោះ មីន គឺ ជា ការ ដើរ តាម គន្លង របស់ លោក ឪពុក។
កញ្ញា ផុន ស្រីស្រស់ បានរៀប រាប់ ទាំង ក្ដុកក្ដួល ថា ៖ «មូល ហេតុ ដែល ខ្ញុំ ធ្វើ ការ នេះ គឺ ដោយ សារ ប៉ា របស់ ខ្ញុំ ពី មុន ជា អ្នក ធ្វើ ការ នៅ អង្គការ ស៊ីម៉ាក់ដែរ តែ ពេល នេះ គាត់ បាន ទទួល មរណភាព បាត់ ទៅ ហើយ »។
កញ្ញា បន្តឱ្យដឹងថា៖ «ខ្ញុំ តែង តែ ឮ ពី ប្រជាជន និង មិត្ត រួម ការងារ របស់ ប៉ា និយាយ ថា ប៉ា ធ្លាប់ ធ្វើ ការងារ ហ្នឹង ហើយ ជា ការងារ ដ៏ អស្ចារ្យ គួរ ឱ្យ ស្ញប់ស្ញែង ដែល ជំរុញ ចិត្ត ខ្ញុំ ឱ្យ ចង់ ធ្វើ ដូច ប៉ា របស់ ខ្ញុំ ដូច គ្នា»។
កញ្ញា បានរៀបរាប់បន្ត ថា ទោះបីនាង ជាមនុស្សស្រីក្តីតែគ្រួសារ របស់នាង មិនជំទាស់ឡើយ នៅពេល ដែ ល ដឹង ថានាង ចង់ ធ្វើ ការងារ នេះ។ កញ្ញា ស្រីស្រស់ និយាយ ថា ៖ «ម៉ាក់ គាត់ រុញ ឱ្យ ចូល ធ្វើ ការ នេះ តែ ម្ដង ដោ យ សារ តែ ប៉ា ធ្លាប់ ធ្វើ គាត់ ក៏ អត់ សូវ មាន ការ បារម្ភ ទេ ព្រោះ គាត់ ដឹង ពី របៀប ធ្វើ ការ នេះ ពី ប៉ា ទើប គាត់ រុញ ឱ្យ ខ្ញុំ ចូល ធ្វើ ការ ដូច គ្នា»។
បច្ចុប្បន្ននេះ អ្នកដោះមីនស្រ្តីវ័យ ២៦ឆ្នាំនេះបានឱ្យដឹងថា កញ្ញា បានចាប់ផ្តើមការងារនេះបានរយៈពេល ពីរ ឆ្នាំ មកហើយ ដោយ ធ្លាប់ បាន ទៅ សម្អាត នៅ ខេត្ត ចំនួន បី គឺ កំពង់ចាម ខេត្ត ព្រៃ វែង និង ខេត្ត ព្រះសីហនុ ហើយចុងក្រោយកញ្ញា បាន ផ្លាស់ ប្ដូរ ការងារ ពី ខេត្ត កំពង់ ចាម មក ដល់ សៀមរាប បាន ចំនួន បីផងដែរ ។
កញ្ញា ផុន ស្រីស្រស់ បានឱ្យដឹងថា ៖ «មុន ខ្ញុំ ចូល ធ្វើ ការ ខ្ញុំ បានចូល រៀន មុន រយៈ ពេល ពីរខែ កន្លះ នៅ សា លា ដែល មាន ជំនាញ នេះ នៅ ខេត្ត កំពង់ ឆ្នាំង។ ពេល នោះ គេ បង្រៀន ខ្ញុំ ពី ប្រភេទ គ្រាប់ បែក ដូច ជា គ្រាប់ បែក ច ង្កោម គ្រាប់ M67 គ្រាប់ មីន និង ប្រភេទ គ្រាប់ ជា ច្រើន ទៀត ។ ហើយ អ្វី ដែល ពិសេស នោះ គឺ ការ រៀន ពី ម៉ា ស៊ីន សម្រាប់ រ៉ាវ រក គ្រាប់ តែ ម្ដង»។
កញ្ញាបានរៀបរាប់ពីអារម្មណ៍ដំបូងថា ៖ «កាល ខ្ញុំ បម្រើ ការ ដំបូង ខ្ញុំ មាន អារម្មណ៍ ថា ភ័យខ្លាច តិចតួច ដែរ ម្យ៉ាង ដោយ សារ តែ ទើប នឹង ចេញ ពី សាលា ហើយ ក៏ ចូល ធ្វើ ការ នៅ ចម្ការ គ្រាប់ តែ ម្ដង។ តែ បន្តិច ម្ដង ៗ បាន មិត្ត រួម ការងារ ពូៗ ដែល ធ្វើ ការ ជាមួយ ជួយ លើក ទឹក ចិត្ត និង ប្រាប់ កុំ ឱ្យ ខ្លាច ។អញ្ចឹង ទៅ យូរ ៗ ក៏ សាំ ដោយ ខ្លួន ឯង»។
រយៈពេលជាងពីរឆ្នាំនៃការបោសសម្អាតមីននេះ កញ្ញា ផុន ស្រីស្រស់ ថាខ្លួន មាន មោទនភាព ណាស់ ដោ យ សារ អាជីព មួយ នេះ អាច ជួយ ប្រទេស ជាតិ បាន ។
មានការលះបង់ច្រើនចំពោះការងារ តែកញ្ញាក៏បានឱ្យ ដឹងពីផលវិបាកនៃការងាររបស់ខ្លួនផងដែរ។ កញ្ញា ស្រីស្រស់ បានឱ្យដឹងថា ផលវិបាក នៃ ការងារ ដោយ សារ តែ នៅ ខេត្ត សៀមរាប វា ជា ចម្ការ មីន ខុស ផ្ទុយ ពី កា ល ដែលខ្លួនបាន ធ្វើ នៅ ខេត្ត កំពង់ ចាម និង ខេត្ត ព្រៃ វែង ដែល វា ជា ចម្ការ គ្រាប់ មិនសូវ អត់ មាន ហានិភ័យ ដូច ចម្ការ មីន នោះ ទេ។
កញ្ញាបន្តថា ៖ «ទោះ បី ខ្ញុំ ជា ស្ត្រី ក៏ ពិត មែន តែ ខ្ញុំ មិន ខ្លាច ក្នុង ការ ដោះ មីន ទេ ព្រោះ វា អាជីព របស់ ខ្ញុំ ហើយ ការងារ របស់ ខ្ញុំ គឺ ជា ការ ងារ ដែល ធ្វើ ឱ្យ ប្រជាជន របស់ ខ្ញុំ មាន ភាព ជឿជាក់»។
កញ្ញា សង្កត់ ធ្ងន់ ថា និយាយដោយពិតទៅ គ្មាន មនុស្ស ណា ដែល មិន ខ្លាច សោះ នោះ ទេ ព្រោះ សុទ្ធ តែ ជា មនុស្ស ដូច គ្នា។ ឃើញ មីន ឃើញ គ្រាប់ ធំៗ ប៉ុន្តែ អ្វី ដែល សំខាន់ នោះ គឺ យើង ចេះ ការពារ ខ្លួន ឯង ។
សង្គ្រាមបានបន្សល់នូវមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ទាប់នៅលើទឹកដីនៃប្រទេសកម្ពុជាដែ លបណ្តាលឱ្យប្រជាពលរដ្ឋ រាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ។
យោងតាម អាជ្ញាធរ មីនកម្ពុជា បាន ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កន្លងទៅ ស្ត្រី ចំនួន ជាង ៧០០ នាក់ បាន បម្រើ ការងារ ជា អ្នក បោសសម្អាត មីន និង គ្រាប់ មិនទាន់ ផ្ទុះ ទាំងនៅ នៅ កម្ពុជា និង នៅ ក្រៅ ប្រទេស៕
ដោយៈស្រ៊ុន សិរីវឌ្ឍនៈ

ads banner