អត្តពលិកកីឡាចំបាប់ដណ្តើមបានមេដាយមាស៣ និងប្រាក់១គ្រឿងទៀត ពីជើងឯកអាស៊ីអាគ្នេយ៍ នៅថៃ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្រុមកីឡាករ កីឡាការិនីចំបាប់កម្ពុជា ដណ្ដើមបានមេដាយមាស ៣ និងប្រាក់ ១គ្រឿងទៀត ពីការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ប្រភេទអាយុក្រោម ២០ឆ្នាំ នៅប្រទេសថៃ នេះបើតមការបញ្ជាក់របស់លោក កាំង ដែនពិសិដ្ឋ គ្រូបង្វឹក នារសៀលថ្ងៃទី២៩ ខែមិថុនានេះ ក្នុងនោះមេដាយមាស ដណ្ដើមបានដោយកីឡាករ អុល សៅហេង វិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម, កីឡាការិនី ស៊ីម គាថា វិញ្ញាសាទម្ងន់ ៥០គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន វិញ្ញាសាទម្ងន់ ៦២គីឡូក្រាម និងមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី សម្បត្តិ វណ្ណៈ វិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម ។
សូមបញ្ជាក់ថា សរុបទាំងការប្រកួតប្រភេទអាយុក្រោម ១៧ឆ្នាំ ដែលកម្ពុជាបានបញ្ជូលចូលរួម និងប្រកួតកាលពីម្សិលមិញ គឺកម្ពុជា ដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ២) ៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។