ប្រជានេសាទនៅតំបន់ទំនប់រលក៖ ត្បិតនឿយបន្តិច តែអាចរកកម្រៃបានគួរសម
ព្រះសីហនុ៖ ទំនប់រលកជាតំបន់មានសក្ដានុពលផ្នែកធនធានពីផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ និង ជាតំបន់ផ្គត់ផ្គង់គ្រឿងសមុទ្រចម្បងមួយក្នុងខេត្តព្រះសីហនុ ដែលទូកនេសាទទាំងធំ ទាំងតូចកំពុងមមាញឹកក្នុងការរៀ បចំចេញទៅនេសាទ។ តាមរយៈការចេញនេសាទនេះជាចំណែកមួយ អាចដោះស្រាយជីវភាព ប្រជានេ សា ទបានមួយផ្នែកធំផងដែរ។
លោក កាន់ ជឿន ហៅ ប្រុស វ័យ ៥០ឆ្នាំ ជាអ្នកស៊ីឈ្នួលចុះទូកនេសាទម្នាក់រស់នៅភូមិ៣ សង្កា ត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬគេនិយមហៅតាមតំបន់ថា ទំនប់រលក បានប្រាប់ ឱ្យដឹងថា លោកប្រកបរបរនេសាទរាប់ឆ្នាំម កហើយ។ បច្ចុប្បន្នទីផ្សារគ្រឿងសមុទ្រ គឺល្អជាងមុន។ ប៉ុន្តែពិបាករកជាងមុនផងដែរ ដោយសារតែមានអ្នកនេ សាទកាន់តែច្រើនឡើង ។
លោកបន្តថា ក្នុងការនេសាទលើផ្ទៃសមុទ្រនេះ លោកទទួលបានកម្រៃក្នុងមួយខែប្រមាណជាង ៣០០ដុ ល្លា រក្នុងការដោះស្រាយជីវភាព បើគិតទៅបានប្រមាណប្រាំពីរម៉ឺនរៀលក្នុងមួយថ្ងៃ។ ត្បិតមិនមានទូកដោយខ្លួ នឯងក្ដី តែការស៊ីឈ្នួលនេះ ក៏អាចរកចំណូលចិញ្ចឹមគ្រួសារដែលកំពុង រស់នៅក្នុងខេត្តកំពតបានផងដែរ ។
ដោយឡែកការនេសាទ អ្នកនេសាទរូបនេះរៀបរាប់ថា គេអាចចេញទៅនេសាទពេលណាក៏បានឱ្យតែអា កាសធាតុអំណោយផល ដែលភាគច្រើនអ្នកនេសាទ ចេញទៅឆ្ងាយៗ តាមកោះនានា ប្រមាណ ៧ទៅ១០ថ្ងៃទើបត្រឡប់ចូលច្រាំងវិញ។ នៅពេលចេញនេសាទ ក្នុងមួយទូកអាចមានគ្នាពី បីឬ បួននាក់ដើម្បីជួយគ្នា និ ងឆ្លាស់វេនគ្នា តែសម្រាប់ រូបលោកផ្ទាល់ លោកនេសាទតែពេលថ្ងៃប៉ុណ្ណោះ។
ចំពោះផលនេសាទដែលទទួលបានរួមមាន ក្ដាម បង្គារ ពិសេស គឺមឹកបំពង់ដែលគេអាចរកបានច្រើនជាងគេ ។ ពេលដែលចេញនេសាទម្ដងៗ គេក៏មានទឹកកកដើម្បីរក្សាទុកគ្រឿងសមុទ្រដែលរកបាន លុះពេលត្រឡ ប់ចូលច្រាំងវិញទើបលក់បន្តឱ្យឈ្មួញនានាដែលរងចាំទិញយកទៅលក់បន្ត។
គួរបញ្ជាក់ដែរថា លោក កាន់ ជឿន បានចាប់អាជីពជាអ្នកនេសាទនេះប្រមាណជាង ៣០ឆ្នាំមកហើយ ដោ យសារតែលោកមានដើមកំណើតនៅខេត្តកំពត និងមានគ្រួសារជាអុ្នកនេសាទស្រាប់។ ទោះបីត្រូវចេញទៅ នេសាទ ចាកឆ្ងាយច្រាំងយូរថ្ងៃយ៉ាងណាក្ដី ក៏អ្នកនេសាទរូបនេះនៅតែរីករាយក្នុងការងារ ដែលជាប្រភពផ្ដល់ចំណូលដល់គ្រួសារ។
លោក បាន ប្រាប់ថា ៖ «ខ្ញុំចង់ឱ្យ គ្រួសារ ប្រពន្ធកូនខ្ញុំ រស់នៅបាន សុខ មាន អាហារគ្រប់គ្រាន់ និង បានទៅរៀន ទោះបីជាខ្ញុំ ពិបាក ក៏ដោយ»។
សូមបញ្ជាក់ ផងដែរថា សង្កាត់ទំនប់រលកត្រូវបានប្ដូរទៅជាឃុំទំនប់រលក និងប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ។ ឃុំនេះស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានភូមិចំណុះចំនួន ៤ គឺភូមិ១ ភូមិ២ ភូមិ៣ និងភូមិ៤។
តំបន់នេះក៏មានសហគមន៍នេសាទ តំបន់ការពារព្រៃលិចទឹក និងព្រៃកោងកាង ក៏ដូចជាសក្ដានុពលធនធានសមុទ្រជាច្រើនទៀតដែលបានចុះកិច្ចព្រមព្រៀង ទាំងកន្លែកនេសាទសហគមន៍ ការចូលរួមអភិរក្ស និងការពារធនធានសមុទ្រ ធ្វើយ៉ាងណាឱ្យតំបន់មានអាចអភិវឌ្ឍទៅបានប្រកបដោយនិរន្តរភាព៕
ដោយ៖នី ស្រីពៅ