ធនាគារពិភពលោក អនុម័តជំនួយ ៧០០លានដុល្លារ ដល់ស្រីលង្កា ដែលប្រឈមមុខនឹងវិបត្តិផ្សេងៗ
ស្រីលង្កា៖ ធនាគា រ ពិភព លោក នៅ ថ្ងៃ ព្រហស្បតិ៍ នេះ បាន អនុម័តថវិកា ចំនួន ៧០០ លាន ដុល្លារ ជា ជំនួយផ្នែកថវិកា និង សុខុមាល ភាព សម្រាប់ ស្រី លង្កា ដែល ជា ការ ផ្តល់ មូលនិធិ ដ៏ ធំ បំផុត សម្រាប់ ប្រទេសដែល រង គ្រោះ ដោយ វិបត្តិ ផ្សេង ៗ គ្នា មួយ នេះ រាប់ ចាប់ តាំង ការ សម្រេច បាន កិច្ច ព្រម ព្រៀង ផ្ដល់ ជំនួយ សេដ្ឋកិច្ច ពី មូលនិធិ រូបិយ វត្ថុ អន្តរជាតិ (IMF) កាល ពី ខែ មីនា ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។
ក្នុង ជំនួយទើប អនុម័ត ថ្មី នេះ ថវិកា ប្រហែល ៥០០ លាន ដុល្លារ នឹង ត្រូវ បែង ចែក សម្រាប់ ការ គាំទ្រ ផ្នែក ថវិកា របស់ ប្រទេស ខណៈ ២០០ លាន ដុល្លារ ទៀត នឹង ត្រូវ ទុក សម្រាប់ ការ គាំទ្រ ផ្នែក សុខុមាលភាព ជូន អ្នក ដែល រងគ្រោះ ខ្លាំង បំផុត ដោយ សារ វិបត្តិ ។
នាយក ប្រចាំ ប្រទេស របស់ ធនាគារ ពិភព លោក ប្រចាំ ប្រទេស ស្រី លង្កា លោក Faris Hadad-Zervos បាន និយាយ នៅ ក្នុង សេចក្តីថ្លែងការណ៍ ថា ៖ « តាម រយៈ វិធី សាស្រ្ត ជា ដំណាក់ កាលៗ យុទ្ធសាស្រ្ត ធនាគារ ពិភព លោក ផ្តោត លើ ស្ថិរភាព សេដ្ឋកិច្ច ដំបូង កំណែ ទម្រង់ រចនា សម្ព័ន្ធ និង ការ ការពារ ជន ក្រី ក្រ និង ងាយ រង គ្រោះ » ។ លោក បន្ត ថា ៖ « ប្រសិន បើ មាន និរន្តរភាព កំណែ ទម្រង់ ទាំង នេះ អាច ធ្វើ ឲ្យ ប្រទេស ត្រឡប់ ទៅ លើ មាគ៌ា ឆ្ពោះ ទៅ រក ការ អភិវឌ្ឍន៍ បៃតង មាន ភាព ធន់ និងប្រកប ដោយ ការ រួម បញ្ចូល វិញ » ។
គួរ បញ្ជាក់ ថា ស្រីលង្កា បាន ប្រឈម មុខ ជាមួយ នឹង វិបត្តិ ហិរញ្ញវត្ថុ ដ៏ អាក្រក់ បំផុត ចាប់ តាំង ពី ឯករាជ្យ ភាព ពី អង់គ្លេស ក្នុង ឆ្នាំ ១៩៤៨ បន្ទាប់ ពី តម្លៃ រូបិយប័ណ្ណ របស់ ប្រទេស នេះ បាន ធ្លាក់ ចុះ ដល់ កម្រិត ទាប បំផុត ហើយ ធ្លាក់ ខ្លួន សង បំណុល បរទេស មិន រួច ជា លើក ដំបូង កាល ពី ឆ្នាំ មុន ចំ ពេល ដែល វិបត្តិ នយោបាយ ផ្ទុះ ឡើង ។
កាល ពី ខែ មីនា IMF បាន អនុម័ត ថវិកា សង្គ្រោះ សេដ្ឋកិច្ច ជិត ៣ ប៊ីលាន ដុល្លារ ដើម្បី សម្រួលដែលធ្វើ ឱ្យ ស្រី លង្កា រំពឹង ថា ការ ផ្ដល់ បែប នេះ នឹង បើក ផ្លូវ សម្រាប់ មូលនិធិ បន្ថែម រហូត ដល់ ៤ ប៊ីលាន ដុល្លារ ពី ធនាគារ ពិភ ព លោក ធនាគារ អភិវឌ្ឍន៍ អាស៊ី និង ទីភ្នាក់ងារ ពហុ ភាគី ផ្សេង ទៀត ។
ជាមួយ គ្នា នេះ ផង ដែរ នៅ សប្ដាហ៍ នេះ ស្រីលង្កា គ្រោង នឹង បញ្ចេញ កម្មវិធី រៀប ចំ រចនា សម្ព័ន្ធ បំណុល ក្នុង ស្រុក ដើម្បី ជំរុញ ការ ដំណើរ ដោះ ស្រាយ បំណុល របស់ ខ្លួន ជាមួយ ម្ចាស់មូលបត្រ បំណុល និង ម្ចាស់ បំណុល ទ្វេ ភាគី រួម មាន ចិន ជប៉ុន និង ឥណ្ឌា ឡើង វិញ៕
ប្រែសម្រួល៖ ហួន ឌីណា