សម្តេចតេជោ ហ៊ុន សែន ព្រមានបិទបណ្តាញសង្គម ហ្វេសប៊ុក នៅកម្ពុជា

ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមចង្រៃនៅក្រៅស្រុក ដែលសប្បាយអរ ចំពោះការលុបចោលអាខោន Facebook ផ្លូវការរបស់សម្តេច ដោយសម្តេចខ្លួនឯងផ្ទាល់ ។ ជាមួយនេះ សម្តេចបានព្រមានបិទហ្វេសបុកចោលមិនឲ្យមានប្រើប្រាស់នៅកម្ពុជាតែម្តង ប្រសិនបើពួកប្រឆាំង នៅផ្គើនព្រហើន ។ ទោះជាយ៉ាងណា សម្តេចមិនចង់ឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋឡើយ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមានបែបនេះក្នុ ងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករនិយោជិតសរុប ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ ក្នុងខេត្តពោធិ៍សាត់ ។

សម្តេចតេជោ បានមានប្រសាសន៍ថា៖ យប់មិញពូសម្រេចលុបចោល Facebook ដែលមានមនុស្ស ១៤លាននាក់ ហើយឃើញពួកប្រឆាំងនៅក្រៅប្រទេសកំពុងសប្បាយ ។ ប៉ុន្តែអ្នកឯងត្រូវគិត បើខ្ញុំចេញបញ្ជាបិទ Facebook នៅស្រុកខ្មែរ លោកឯងនឹងដាច់ផ្ងារ ។ ប៉ុន្តែនេះមិនមែនជាមធ្យោបាយដែល ហ៊ុន សែន ត្រូវប្រកាន់យកទេ ប៉ុន្តែលោកឯងកុំមើលស្រាលយុទ្ធសាស្ត្ររបស់ ហ៊ុន សែន បំផ្លាញចោល ១៤ លាននាក់ ប៉ុន្តែទំនាក់ទំនងជាមួយប្រជាពលរដ្ឋអាចបានគ្រប់ពេល ទាំងប្រព័ន្ធ Telegram ហើយឥឡូវលេង tik tok ទើបបង្កើត tik tok បង្កើតមានមួយនោះចំនួន ៣០ម៉ឺននាក់ និងមួយទៀត ១លាន ២សែននាក់ មានមួយនោះ Like រហូតដល់ ៥២លាននាក់ ព្រោះគេយកឈ្មោះ ហ៊ុន សែន ទៅប្រើ ។

សម្តេចបន្តថា នេះគ្រាន់តែប្រដៅពួកអ្នកក្រៅស្រុក ដែលខ្ញុំបិទចោល Facebook ប៉ុន្តែប្រសិនជាអ្នកឯងព្រហើន ខ្ញុំនឹងបិទ Facebook មិនឱ្យប្រើប្រាស់មួយរយៈខ្លី ឬស្ថាពរ ប៉ុន្តែខ្ញុំមិនចង់ប៉ះពាល់ទៅដល់ប្រជាជនទេ ។ អ្នកឯងត្រូវកុំភាន់ច្រឡំជាមួយយុទ្ធសាស្រ្ត ហ៊ុន សែន ។

សម្តេចតេជោ ហ៊ុន សែន បានព្រមានថា លោកឯងនៅក្រៅប្រទេស លោកឯងប្រើទំនាក់ទំនងតាម Facebook ដូចគ្នា យើងបិទ Facebook ចោលទៅ គឺចប់ហើយ ។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី ចង់ឲ្យប្រជា ពលរដ្ឋរបស់យើង Download មកប្រើ WhatsApp ឬ Viber ក្នុងករណីដែលយើងមិនអាចធ្វើទំនាក់ទំនងតាម Facebook ព្រមទាំងប្រព័ន្ធដទៃទៀតរាប់ទាំង tik tok , នេះគ្រាន់តែប្រដៅពួកអាភ្លើមីភ្លើ ។

សម្តេចបន្តថា ម្យ៉ាងទៀត Facebook នេះ យូរៗទៅ និយាយពីវេទនាក្នុងការការពារ គេហេកត្រូវប្រើ admin ហើយទៅប្រើកូដ ។ កុំអីខ្ញុំបិទចោលតាំងពី ២ឆ្នាំមុន ព្រោះបន្តិច គេចូលហែក ។ សម្តេច ថា យើងអាចប្រើវិទ្យុ ទូរទស្សន៍ផ្សព្វផ្សាយពេញមួយប្រទេសបាន ៕

អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner