រលកកម្ដៅសម្លាប់មនុស្សជាង ១០០នាក់ នៅម៉ិកស៊ិក ក្នុងខែមិថុនានេះ

ម៉ិកស៊ីកូ ស៊ីធី៖ រដ្ឋាភិបាលប្រទេសម៉ិកស៊ិកបាននិយាយថា មនុស្សជាង១០០ នាក់បានស្លាប់ដោយសារកំដៅខ្លាំង នៅក្នុងប្រទេសម៉ិកស៊ិក ក្នុងខែមិថុនានេះ។

ឯកសាររូបភាពបានបង្ហាញអ្នកស្រុកម៉ិកស៊ិក ព្យាយាមរក្សាភាពត្រជាក់ ចំពេលមានរលកកម្ដៅ។ អាជ្ញាធរនៅក្នុងប្រទេសម៉ិកសិកបានឱ្យដឹងថា មនុស្សច្រើនជាង ១០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅដ៏ក្ដៅបំផុតមួយ ក្នុងខែមិថុនានេះ។

ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ការឡើងកម្ដៅរបស់ផែនដី បាន និងកំពុងធ្វើឱ្យអាកាសធាតុប្រែប្រួលដោយក្នុងនោះ ប្រទេសជាច្រើន កំពុងប្រឈមមុខនឹងការកើនឡើងសីតុណ្ហភាពក្ដៅខ្លាំង។

បើតាមទិន្នន័យមួយចេញផ្សាយដោយក្រសួងសុខាភិបាលម៉ិកស៉ិក ចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ភាពអាសន្នពាក់ព័ន្ធនឹងរលកកម្ដៅជាង ១,០០០ករណី ត្រូវបានរាយការណ៍ក្នុងប្រទេសម៉ិកស៉ិល នៅចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែមិថុនា ហើយក្នុងនោះមានមនុស្ស១០៤នាក់បានស្លាប់។

គួរបញ្ជាក់ថា កាលពីចន្លោះថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី៣១ ខែឧសភា អាជ្ញាធរម៉ិកស៉ិកក៏បានរាយការណ៍ផងដែរពីអ្នកស្លាប់ ៨នាក់ ដោយសារតែរលក កម្ដៅផងដែរ ដែលនេះធ្វើឱ្យតួលេខអ្នកស្លាប់កើនដល់ ១១២នាក់។ អ្នកដែលបានស្លាប់ទៀតសោត ភាគច្រើនគឺបណ្ដាលមកពីជំងឺ heat stroke ដែលជាជំងឺមួយទាក់ទងនឹងរាងកាយឡើងកម្ដៅខ្លាំង។

ជំងឺ heat stroke ត្រូវបានគេដឹងថា ជាជំងឺដែលទាក់ទងនឹងកំដៅដ៏ធ្ងន់ធ្ងរបំផុត។ វាកើតឡើងនៅពេលដែលរាងកាយមិនអាចគ្រប់គ្រងសីតុណ្ហភាពបានទៀតទេ។ សីតុណ្ហភាពរាងកាយកើនឡើងយ៉ាងឆាប់រហ័ស យន្តការបែកញើសបរាជ័យ ហើយរាងកាយមិនអាចត្រជាក់បានឡើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner