សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលតែងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ពោធិ៍សាត់៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដែលតែងមានភក្តីភាពដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់ ឈ្នះភ្លូកទឹកភ្លូកដី ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យោងតាមការស្ទង់មតិ អ្នកស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាស្រ្តី ច្រើនជាងបុរស ។ ចំណុចនេះ សម្តេចក៏ថ្លែងអំណរគុណ ផងដែរ ដល់កម្មការិនី និងស្រ្តីទាំងអស់ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា ៕ អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner